សហព័ន្ធសន្តិភាពសកល សូមស្វាគមន៍សមិទ្ធផលជោគជ័យពាក់ព័ន្ធការជម្រុញបទឈប់បា.ញ់នៅ មីយ៉ាន់ម៉ា

សហព័ន្ធ​សន្តិភាព​សកល​បាន​ប្រកាស សូម​ស្វាគមន៍ និង​អបអរសាទ​នៃ​សមិទ្ធផល​ជោគជ័យ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជម្រុញ​បទ​ឈប់​បា​.​ញ់រ​ហូត​ដល់​ចុងឆ្នាំ​២០២២ នៅ​មី​យ៉ា​ន់​ម៉ា ។

ការ​ប្រកាស​នេះ ខណៈ​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត យុន យ៉ុ​ង​ហូ អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF) តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ ។

នៅ​ក្នុង​ជំនួប​នេះ លោក​បណ្ឌិត យុន យ៉ុ​ង​ហូ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ថា អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) សូម​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ដែល​បាន​កាន់​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ហើយ​ក៏​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ទស្សនកិច្ច​ការងារ​របស់​សម្តេច​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ចាត់​ទុក​ថា​ជា​ទស្សនកិច្ច​សន្តិភាព ហើយ​សូម​ស្វាគមន៍ និង​អបអរសាទ​នៃ​សមិទ្ធផល​ជោគជ័យ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជម្រុញ​បទ​ឈប់​បា​.​ញ់រ​ហូត​ដល់​ចុងឆ្នាំ​២០២២ នៅ​មី​យ៉ា​ន់​ម៉ា ការ​គាំទ្រ​ប្រេសិត ពិសេស​ប្រធាន​អាស៊ាន ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​អំពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ ដែល​ការងារ​នេះ អាច​ចាត់​ទុក​ថា​ជា​ផ្លែផ្កា​នៃ​ដំណើរ​អញ្ជើញ​របស់​សម្តេច​តេ​ជោ​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា ។

លោក​បណ្ឌិត​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល​ក៏​បាន​គាំទ្រ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ដែល​មាន​ទស្សនៈ​នូវ​សន្តិភាព ។ ក្នុង​ឱកាស​នេះ លោក​បណ្ឌិត​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល​ក៏​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ អំពី​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិភពលោក​ឆ្នាំ ២០២២ ស្តី​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដោយសារ​តែ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺជា​សហ​ប្រធាន​គណៈកម្មការ​រៀបចំ​នៃ​កិច្ចប្រជុំ​កំពូល​ពិភពលោក​ស្តី​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ។ នៅ​ក្នុង​ជំនួប​ដដែល លោក បណ្ឌិត បាន​លើក​ឡើង​អំពី​ការ​ត្រៀម​រៀបចំ​នៅ​ពេល​ប្រជុំ​នេះ នៅ​ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ក្នុង​នោះ​គណៈកម្មការ​រៀបចំ​ក៏​បាន​អញ្ជើញ​ឯកឧត្តម បាន គី​ម​មូ​ន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចូលរួម​កិច្ចប្រជុំ​ផង​ដែរ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត​បាន​រាយការណ៍​ជូន​សម្ដេច​តេ​ជោ ហ៊ុន​សែន​ថា បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ជា​ពិសេស​នឹង​មានការ​ចូលរួម​ជា​ច្រើន​ភាគី​ពី​ប្រទេស​កូរ៉េ និង​ជុំវិញ​ពិភពលោក រួម​ទាំង​ថ្នាក់ដឹកនាំ​ដែល​កំពុង​កាន់​អំណាច និង​អតីត​ថ្នាក់ដឹកនាំ​ផង​ដែរ ហើយ​មានការ​ចូលរួម​ពី​បណ្ដាញ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងច្រើន​ប្រមាណ​៣៥០០​ប្រព័ន្ធ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​នៃ​កិច្ចប្រជុំ​កំពូល​នា​ពេល​ខាង​មុខ ។

លោក​បណ្ឌិត​ក៏​បាន​រាយការណ៍ ជូន​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ថា ការ​ចូលរួម​ពី​បណ្ដា​តំណាង​ប្រទេស​១៥៧​ប្រទេស​ដែល​មាន​ស្ថានទូត​ដែល​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង ហើយ​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​នឹង​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ ។

លោក​បណ្ឌិត អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល​ក្នុង​នាម​លោក​ជំទាវ ហាក់ ចា​ហាន់ បួន (Hak Ja Han Moon) សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល​ក៏​បាន​អញ្ជើញសម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ចូលរួម​កម្មវិធី​ផ្ទាល់ នៅ​ថ្ងៃ​ទី​១២ ,១៣ ខែកុម្ភៈ ហើយ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក៏​បាន​ឯកភាព​ទទួល​នៃ​ការ​អញ្ជើញ​ចូលរួម ។

ក្រៅពី​នេះ លោក​បណ្ឌិត​ក៏​បាន​ស្នើ​សុំ​សម្ដេច​តេ​ជោ ហ៊ុន​សែន អំពី​គំនិត​ផ្តួចផ្តើម​រៀបចំ​សួន​មេគង្គ​សន្តិភាព ឱ្យ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ជា​គំនិត​ផ្ដួចផ្ដើម​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​តំបន់​មេគង្គ​មាន​សន្តិភាព ។

ជា​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្ដល់​អនុសាសន៍​ពាក់ព័ន្ធ​អំពី​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព ជា​ពិសេស​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​អំពី​ទស្សនទាន​របស់​អាស៊ាន​ស្ដី​ពី​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក សម្តេច​តេ​ជោ បញ្ជាក់​ថា ត្រូវ​មាន​គោលការណ៍ ៣​នៅ​ក្នុង​ការងារ គោលការណ៍​៣​យ៉ាង ដែល​ត្រូវ​បាន​គាំទ្រ​៖​ទី​១) ក្នុង​ក្រប​ខណ្ឌ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​តែ​មាន​គោលដៅ​គាំទ្រ​សន្តិភាព និង​ការ​អភិវឌ្ឍ ទី​២) មិន​ត្រូវ​ប្រឆាំង​នឹង​ក្រុម​ណា ឬ​ប្រទេស​ណា​ឡើយ ទី​៣) គឺ​ត្រូវ​តែ​គាំទ្រ​អាស៊ាន និង​ទស្សនទាន​ស្តី​ពី​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ៕

ads banner