“សម្តីជារបស់អ្នក តែពេលដែលអ្នកខ្ជាក់ អ្នកជាកញ្ជះរបស់សម្តី”
មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនតាមគ្រប់រូបភាព ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពទាំងនេះ មិនត្រូវប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដទៃ ឬដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ។ រាល់សម្តីទាំងឡាយត្រូវគិតចំណុច២គឺ មុននិយាយ និងក្រោយនិយាយ។ ការបញ្ចេញមតិយោបល់ចំពោះបុគ្គលណាម្នាក់ ដោយការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យជេរប្រមាថ ពាក្យមើលងាយ ជាសាធារណៈគឺជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះ។
ចរិតនយោបាយរបស់គណបក្សប្រឆាំងពិតជាមិនបានបង្ហាញពីភាពថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវនោះឡើយ ថែមទាំងធ្វើឱ្យជាតិសាសន៍ខ្មែរត្រូវបានបរទេសម៉ាក់ងាយបន្ថែមទៀត។ ស្តាប់មើលទៅ វាប្រៀបបីដូចក្មេងប៉ោឡែមិនដែលទទួលបានការអប់រំ នឹកឃើញអីនិយាយហ្នឹង ស្រេចតែចិត្ត មិនគិតពីផលប៉ះពាល់ និងគ្មានព័ស្តុតាងបញ្ជាក់ត្រឹមត្រូវ និយាយគ្មានក្បាលគ្មានកន្ទុយ លុះពេលរាជរដ្ឋាភិបាលប្រើច្បាប់ តាំងលើកឡើងថាគេមិនគោរពសិទ្ធិបញ្ចេញមតិ បំបិទសិទ្ធិសិរីភាពរបស់ប្រជាពលរដ្ឋទៅវិញ។

✍🏽 Hei Virak