សម្ដេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) តាមប្រព័ន្ធវីដេអូ

អត្ថបទដោយ៖
AMS OneMinute

UPF ចាត់ទុកទស្សនកិច្ចរបស់សម្តេចតេជោទៅភូមាជា “ទស្សនកិច្ចសន្តិភាព” ហើយអបអរសាទសមិទ្ធិផលជោគជ័យលើបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២នៅភូមា ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបភាគីពាក់ព័ន្ធ និងការផ្ដល់ជំនួយមនុស្សធម៌។

លោកអគ្គនាយក UPF ក៏បានរាយការណ៍ជូនសម្តេចតេជោអំពីការត្រៀមរៀបចំកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលសម្ដេចតេជោជាសហប្រធាន។

លោកបណ្ឌិតបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅកម្ពុជា ដើម្បីជំរុញឱ្យតំបន់មេគង្គមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ពាក់ព័ន្ធអំពីកិច្ចប្រជុំកំពូលស្តីពីសន្តិភាពជាពិសេសនៅឧបទ្វីបកូរ៉េ ដោយគូសបញ្ជាក់ពីទស្សនទានរបស់អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ឈរលើគោលការណ៍៣៖

១. ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកត្រូវតែមានគោលដៅគាំទ្រសន្តិភាព និងការអភិវឌ្ឍ
២. មិនត្រូវប្រឆាំងនឹងក្រុមណា ឬប្រទេសណាឡើយ
៣. គឺត្រូវតែគាំទ្រអាស៊ាន និងទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក៕

១១ មករា ២០២២

ads banner