ផ្សិត Matsutake មានតម្លៃដល់ទៅ ៥០០ដុល្លារក្នុងមួយគីឡូក្រាម
អត្ថបទដោយ៖
AMS OneMinute
ផ្សិត Matsutake មានតម្លៃដល់ទៅ ៥០០ដុល្លារក្នុងមួយគីឡូក្រាម។ នៅឆ្នាំ ២០២១ ផ្សិត Matsutake ដែលឱ្យផលជាលើកដំបូង ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃដល់ទៅ ៧ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន។
ផ្សិតនេះ តែងត្រូវបានប្រមូលក្នុងកញ្ញាដល់ខែវិច្ឆិកា ហើយច្រើនដុះនៅនឹងឬសនៃដើមឈើធំៗក្នុងព្រៃភ្នំ។ បរិមាណរបស់ផ្សិតនេះត្រូវបានថយចុះជាលំដាប់ ដោយសារមូលហេតុធំៗ ៣ រួមមាន ការផ្លាស់ប្ដូរបរិស្ថានព្រៃឈើ សត្វល្អិតរាតត្បាត និងបម្រែបម្រួលអាកាសធាតុ។
នៅពេលប្រជាជនលែងប្រមូលឈើធ្វើជាអុស គម្របព្រៃឈើដុះកាន់តែក្រាស់ ដែលជាហេតុធ្វើឱ្យពិបាកក្នុងការបេះ។ ចំណែកឯសត្វលិ្អតរាតត្បាត បានបំផ្លាញដើមឈើ ដែលផ្សិតនេះច្រើនដុះជាមួយ ហើយកត្តាអាកាសធាតុក៏បានប៉ះពាល់ដល់ការបន្ដពូជរបស់ផ្សិតនេះដែរ។
ជប៉ុន ដែលជាប្រទេសធ្លាប់មានផ្សិតនេះយ៉ាងសំបូរបែប បាននាំចូលជាង ៩០%នៃផ្សិតនេះពីប្រទេសផ្សេងៗដូចជាចិន និងកូរ៉េខាងត្បូង។