ទីក្រុងវ៉ាស៊ីនតោនរិះគន់ចិនចំពោះការសម្រេចផ្អាកជើងហោះហើរពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ហើយព្រមាននឹងសងសឹកវិញ

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើការរិះគន់ធ្ងន់ៗចំពោះការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការផ្អាកជើងហោះហើរអាមេរិកចំនួន ០៦បន្ថែមទៀត នាសប្តាហ៍ខាងមុខ បន្ទាប់ពីការកើនឡើងនៃចំនួនអ្នកដំណើរដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដោយអាមេរិកបានព្រមានថា ខ្លួនអាចនឹងចាត់វិធានការណ៍ឆ្លើយតបវិញ។

ប្រតិកម្មខ្លាំងៗរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីនិយតករអាកាសចរណ៍បាននិយាយថា ខ្លួននឹងផ្អាកជើងហោះហើរចំនួនពីរ របស់ក្រុមហ៊ុន United Airlines ពីទីក្រុង San Francisco ទៅ Shanghai ចាប់ពីសប្តាហ៍ នៃថ្ងៃទី២៤ ខែមករា បន្ទាប់ពីអ្នកដំណើរ០៧នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩នាពេលថ្មីៗនេះ។ និយតករអាកាសចរណ៍ក៏នឹងផ្អាកជើងហោះហើររបស់ក្រុមហ៊ុន China Southern Airlines ចំនួន០៤ ពីទីក្រុង Los Angeles ទៅ Guangzhou ចាប់ពីសប្តាហ៍នៃថ្ងៃទី៣១ របស់ខែមករា ដែលជាការផ្លាស់ប្តូរដែលនឹងប៉ះពាល់ដល់ការហោះហើរត្រឡប់មកវិញនៅក្នុងខែកុម្ភៈផងដែរ។

សូមជម្រាបបន្ថែមថា សេចក្តីសម្រេចខាងលើនេះ នាំអោយចំនួននៃការលុបចោលជើងហោះហើររវាងអាមេរិក-ចិននៅឆ្នាំនេះកើនដល់ ៧០ជើង នៅលើកាលវិភាគដែលបានកាត់បន្ថយយ៉ាងខ្លាំងរួចទៅហើយ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner