ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាង និងភោគទ្រព្យថ្ងៃនេះហូរចូលផ្ទះរបស់អ្នកយ៉ាងពេញបរិបូរណ៍។ សម្រាប់ការងារក្នុងការិយាល័យក៏កំពុងទទួលបានការកត់សម្គាល់យ៉ាងវិជ្ជមានពីថ្នាក់លើ។ ក្នុងនោះសូមជ្រើសរើសការងារជាអាទិភាព ហើយតាំងបង្ហាញគម្រោង និងលទ្ធផលការងារដែលសម្រេចបាន។ សូមចងចាំថាអំណោយផលទាំងនេះមានស្ថេរភាពពេញមួយថ្ងៃ ប៉ុន្តែក្នុងពេលស្របគ្នាអ្នកគួរជៀសវាងការរិះគន់ជាដាច់ខាត។ ក្រៅពីនេះ​ សូមកុំបារម្ភនឹងកិច្ចការដែលបម្រុងធ្វើ ចាប់ផ្តើមថ្ងៃនេះនឹងទទួលបានផលជាទីគាប់ចិត្ត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីមានដំណើរការល្អប្រសើរខ្លាំងណាស់។ ចំពោះលោកអ្នកដែលបំពេញការងារជាមួយលិខិតស្នាមផ្សេងៗនឹងទទួលបានភាពរលូន នបើទោះបីជាក្នុងកាលទេសដែលអ្នកធ្លាប់មានការសង្ស័យក្តី។ អ្នកក៏អាចធ្វើទំនាក់ទំនងយ់ាងជិតស្និទ្ធជាមួយមនុស្សទូទៅបាន ពួកគេនឹងផ្តល់ជូនមកវិញនូវការយល់ដឹង និងជួយជ្រោមជ្រែងយ៉ាងពេញទំហឹង។ ផ្ទុយទៅវិញ លោកអ្នកអាចជួបនឹងដំណើរបេសកកម្មផ្លូវឆ្ងាយដែលហាក់មានស្ថានភាពពិបាក ដូច្នេះចូរប្រុងប្រយ័ត្នជាពិសេសចំពោះសុវត្ថិភាព។ ដោយឡែក ថ្ងៃនេះមានជោគល្អសម្រាប់ពិធីមង្គលនានា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ សូមលោកអ្នកកុំមានការព្រួយបារម្ភទុកជាមុន ពីព្រោះវានឹងធ្វើឲ្យអ្នកបាត់បង់ការសម្រេចចិត្តដ៏ត្រឹមត្រូវ។ នៅរវាងពេលព្រឹកភាពស្មុគ្រស្មាញខ្លះអាចនឹងកើតឡើង ដូច្នេះវាអាស្រ័យលើអ្នកតើត្រូវសម្របបែបណា។ សូមចងចាំថា ពេលវេលាថ្ងៃនេះមិនសមស្របសម្រាប់ការចរចាច្រើន ដូច្នេះគួរកំណត់ដែននៃទំនាក់ទំនង ដើម្បីបញ្ចៀសភាពអសកម្មទាំងនោះ។ សម្រាប់ទំនាក់ទំនង ត្រូវការភាពច្បាស់លាស់ខ្លាំង បើមិនដូច្នេះកំហុសអាចបង្ករជារឿងបាន។ ប៉ុន្តែបើទោះបីជាលោកអ្នកកំពុងឈរនៅចំណុចកណ្តាលក៏ដោយ អ្នកនៅតែមានលទ្ធភាពទទួលបានផលប្រសើរពីការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកមានលទ្ធភាពពេញលេញក្លាយជាអ្នកដឹកនាំក្រុមការងារ។ ចំណេះដឹង និងពាក្យសំដីរបស់អ្នកនឹងទទួលបានការគាំទ្រដោយពេញចិត្តពីមនុស្សនៅក្បែរខ្លួន។ ហេតុនេះសូមមានភាពរួសរាន់ជ្រើសរើសការងារសំខាន់មកបំពេញមុនគេ។ នៅរវាងពេលរសៀលបន្តិច កំលាំងរបស់អ្នកនឹងថមថយដូច្នេះសូមលោកអ្នករកពេលវេលាសម្រាក ហើយចំពោះការងារចាំបាច់​ក៏មិនគួរសម្រេចចិត្តអនុវត្តក្នុងពេលនេះដែរ។ ផ្ទុយទៅវិញ អ្នកក៏ប្រហែលជាពិបាកគេចផុយពីការបាត់បង់ស្ថេរភាពផ្លូវអារម្មណ៍ផងដែរ ដូច្នេះការគេចចេញពីស្ថានភាពមិនច្បាស់លាស់ជាជម្រើសដ៏ត្រឹមត្រូវ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរទាំងឡាយទទួលបានការគាំទ្រ និងកត់សម្គាល់។ ក្នុងពេលនេះអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភ ឬមានភាពភ័យខ្លាចនឹងបញ្ហានោះទេ ពីព្រោះបញ្ហាទាំងនោះអាចធ្វើការដោះស្រាយបានដោយសន្តិវិធី​។ អ្វីដែលចាំបាច់បំផុតសម្រាប់អ្នក គឺត្រូវមានភាពអត់ធ្មត់ខ្លាំង។ សូមស្តាប់ជាជាងការបញ្ចេញយោបល់។ លាភសំណាងរបស់អ្នកក្នុងថ្ងៃនេះច្រើនតែជាសម្ភារៈច្រើនជាងលុយកាក់ ដូច្នេះសូមកំណត់ជាជ្រើសរើស។ ក្រៅពីអំណោយផលក្នុងកិច្ចការងារ គូស្នេហ៍កំពុងយល់ចិត្តថ្លើមគ្នា និងអាចឈានដល់ការសម្រេចចិត្តរួមបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបណាស់ ប៉ុន្តែលោកអ្នកក៏កំពុងស្ថិតក្រោមក្រសែភ្នែករបស់សត្រូវអ្នកដែរ។ ក្នុងពេលនេះគួរពិនិត្យលើភាពប្រែប្រួលជាជាងធ្វើតាមផែនការដែលបានគ្រោងទុក។ ការសម្របខ្លួននឹងព្យុះភ្លៀងទាំងនេះនឹងមិនធ្វើឲ្យអ្នករងផលប៉ះទង្គិច។ ចូរធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម រកមធ្យោបាយសិក្សារៀនសូត្រនូវវិជ្ជាជីវៈថ្មីៗ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នបន្ថែមជាមួយសំណើ ឬការផ្តល់ជូនពីមនុស្សឆ្នាំចរ។ ជាការពិតលោកអ្នកមិនគួរបង្កើតការសង្ស័យនោះទេ ប៉ុន្តែភាពច្បាស់លាស់នឹងធ្វើឲ្យអ្នកយល់ដឹងពីស្ថានភាពបានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំដែលនឹងផ្តល់ជូនតបស្នងចំពោះការខិតខំប្រឹងប្រែងរបសស់អ្នក។ លាភសំណាងទាំងនោះនឹងមិនកំណត់ចំពោះប្រាក់កាស សម្ភារៈ ឬសម្រាប់សេចក្តីសុខក្នុងទំនាក់ទំនងផ្ទាល់ខ្លួននោះទេ ប៉ុន្តែសូមលោកអ្នកមានភាពរីករាយទទួលអំណរនេះ។ ផ្ទុយទៅវិញ សូមលោកអ្នកផ្អាកការចាកចេញក្នុងដំណើរវែងឆ្ងាយសិនទើបជាការល្អប្រសើរជាង។ ក្នុងករណីដែលអ្នកមិនអាចកែប្រែបាន សូមលោកអ្នកព្យាយាមចេញដំណើរក្រោយថ្ងៃរះ។ ក្រៅពីនេះ សម្រាប់លោកអ្នកដែលចង់កែប្រែស្ថានភាពការងារ និងស្ថានភាពហិរញ្ញវត្ថុបន្ថែម គួរគិតគូរលទ្ធភាពដែលមានក្នុងទិសបូព៌។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមិនសូវទទួលបានផលលាភដូចការរំពឹងទេ ដូច្នេះសូមគុណគូររកមធ្យោបាយទប់ទល់។ លោកអ្នកអាចស្នើសុំការជួយទំនុកបំរុងបាន ដូច្នេះសូមកុំបោះបង់ឳកាសនេះ ហើយងាកទៅប្រើប្រាស់វិធីសាស្រ្តប្រថុយប្រថានឲ្យសោះ។ ចំពោះការបាត់បង់ពត៌មានអាចនឹងកើតឡើង ដូច្នេះការជឿជាក់របស់អ្នកត្រូវតែស្ថិតក្នុងកំរិតរឹតមាំច្បាស់លាស។ កុំទុកចិត្តនរណាម្នាក់ដោយងាយ ប្រសិនបើមិនចាំបាច់ក៏គួររក្សាគំលាតពីក្រុមមនុស្សច្រើន។ សូមគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឲ្យបានល្អ រក្សាការចាយវាយឲ្យតិចបំផុត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចផលក្នុងការងាបានទាំងអស់ ដូច្នេះសូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងថ្ងៃនេះ។ ថ្ងៃនេះក៏ជាពេលល្អសម្រាប់ការចាកចេញពីស្ថានភាពដដែលៗ និងបរិស្ថានដែលមិនពេញចិត្តផងដែរ ដោយសារឳកាសមានច្រើននៅខាងក្រៅ ហើយអ្នកអាចមានលទ្ធភាពចាប់យកឳកាសដោយឥតមានផលជំទាស់នោះទេ។ ដោយឡែក លោកអ្នកដែលកំពុងធ្វើការនឹងបញ្ជីស្នាម និងគណនេយ្យកំពុងទទួលបានផលប្រសើរចំពោះចំណាត់ការរបស់អ្នក។ ក្រៅពីនេះ អ្នកគួរសង្វាតធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សនៅក្នុងកន្លែងការងារ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ជម្លោះក្នុងពេលនេះកំពុងមានសញ្ញាណយ៉ាងវិជ្ជមាន។ សូមបញ្ចៀសផលប៉ះពាល់ដល់ការងារក្នុងកំរិតអតិបរមា។ លោកអ្នកត្រូវអត់ធ្មត់បន្ថែម កុំនិយាយស្តីច្រើន បើទោះជាចំណុចដែលលោកអ្នកចេះដឹងក៏ដោយ។ រក្សាគំលាតពីការជួបជុំសិន ហើយរងចាំឳកាសល្អនៅថ្ងៃក្រោយ។  ចំពោះការងារទាំងឡាយឡាដែលទាក់ទងនឹងលុយកាក់សូមប្រយ័ត្នទ្វេរដង ពីព្រោះភាពខាតបង់អាចពិបាកស្រោចស្រង់ជាងមុន។ ផ្ទុយពីប្រការទាំងនេះ លោកអ្នកកំពុងទទួលបានភាពរស់រវើកក្នុងការគិតគូរពិចារណា ដូច្នេះអ្នកអាចពឹង ឬមិនពឹងមនុស្សនៅក្បែរខ្លួនបាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីជួញដូរមិនសូវទទួលបានផលដូចដែលបានរំពឹងទេ ការនេះទាក់ទងនឹងគម្រោងការដែលអ្នកដាក់ចេញ។ សូមយកផែនការអនុវត្តរបស់អ្នកមកវាយតម្លៃជាថ្មី។ ក្នុងនោះលោកអ្នកក៏មិនគួរប្រើប្រាស់គំនិតរបស់ខ្លួនជ្រុលពេកដែរ មតិយោបល់របស់មនុស្សក្បែរខ្លួនអាចជាប្រយោជន៍សម្រាប់ការងាររបស់អ្នក។ អ្នកក៏មិនអាចប្រើប្រាស់អារម្មណ៍ដោយសេរីក្នុងស្ថានភាពថ្ងៃនេះដែរ ដូច្នេះសូមកុំសម្រេចចិត្តដោយងាយ ឬដោយអារម្មណ៍ឆេវឆាវ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នជាធ្វើដំណើរផ្លូវទឹក ក្រែងជួបគ្រោះភ័យ ឬដំណើររអាក់រអួលនានា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់នៅទ្រឹងបន្តិចនៅថ្ងៃនេះ។ ផលចម្រើនលូតលាស់មិនសូវទទួបានតាមបំណងប្រាថ្នាទេ។ ទន្ទឹមនឹងនោះអ្នកក៏ប្រហែលធ្វើឪ្យមនុស្សក្បែរខ្លួនយល់ដឹងពីលោកអ្នកបានពេញលេញណាស់ ដូច្នេះសូមកុំធ្វើការធំ ឬធ្វើការសម្រេចចិត្តនៅពេលនេះ។ សូមចងចាំថា ការបាត់បង់ភាពសំងាត់នៃការងារក៏អាចនឹងកើតឡើងដោយងាយ ដូច្នេះការជឿជាក់ទាំងឡាយគួរស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ ដោយឡែក លោកអ្នកកំពុងទទួលបានអំណោយផលសម្រាប់ការដោះស្រាយបញ្ហាដោយភាពត្រឹមត្រូវ និងសន្តិវិធី។ 

ចំណាំ៖

ឆ្នាំទាំង៥ ជូត ថោះ រោង មមី វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានលាភសំណាងខ្លាំងផ្នែកហរិញ្ញវត្ថុ។ ទន្ទឹមការទទួលស្គាល់ក្នុងអាជីពគឺកំពុងកើនឡើង។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner