នៅលើបណ្តាញសង្គម ហ្វេសប៊ុក UNDP Cambodia បានបង្ហាឋញថាកណ្តុរ Magawa ដែលចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់ ដើម្បីហឺតស្វែងរកមីននៅកម្ពុជា និងដែលត្រូវបានទទួលស្គាល់ចំពោះការរួមចំណែករបស់គាត់ ក្នុងការសង្គ្រោះជីវិតប្រជាជន បានទទួលមរណភាពកាលពីចុងសប្តាហ៍មុន

ក្នុងអំឡុងពេលបម្រើការងាររបស់គាត់ កណ្តុរ Magawa បានរកឃើញគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតជាង ១០០ គ្រាប់ ដែលធ្វើឱ្យគាត់ក្លាយជាវីរកណ្តុរ (HeroRAT) ជោគជ័យបំផុតរបស់អង្គការ APOPO រហូតមកដល់ពេលបច្ចុប្បន្ន។ យើងសូមថ្លែងអំណរគុណចំពោះការងារដ៏អស្ចារ្យដែលគាត់បានបំពេញកន្លងមកនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner