ឯកឧត្តម ចៅ តុល បានគូសបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស មិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ឯកឧត្តម ចៅ តុល អនុប្រធានទី២ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បានគូសបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស មិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងសន្និបាតគណកម្មាធិការគណបក្សឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកសមាជិការគណបក្សជាច្រើននាក់ផងដែរ ។

ក្រោយពីស្តាប់របាយណ៍ លោក គងលី ឯកឧត្តម ចៅ តុល បានឯកភាពទាំងស្រុង ។ ឯកឧត្តម ចៅ តុល មានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននៅក្នុងឃុំព្រែកថ្មីកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានបានរីកដុះដាលជាច្រើនបន្តបន្ទាប ជាមួយគ្នានោះជីវភាពរបស់ប្រជាពលរដ្ធភាគច្រើនមានភាពល្អប្រសើរ ចំណែកការបង្កបង្កើនផល បន្លែបង្ការ ការចិញ្ចឹមសត្វ ក៏ត្រូវបានលើកកម្ពស់ ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជំរុញដល់សមាជិកសមាជិការគណបក្សទាំងអស់ ត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្សនិងទទួលបានការគាំទ្របន្ថែមទៀតចំពោះគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ដោយបានយកវ៉ាក់សាំងចាក់ស្រោចនៅពេញប្រទេសកម្ពុជា និងបានបិទបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភៈ និងបើកដំណើរការប្រទេសឡើងវិញ។

មិនតែប៉ុណ្ណោះសមាជិកសមាជិការគណបក្ស ត្រូវចុះណែនាំនិងផ្សព្វផ្សាយឱ្យប្រជាពលរដ្ធ កុំធ្វេសប្រហែសនិងមើលស្រាលជម្ងឺកូវីដ១៩ឱ្យសោះពិសេសជំងឺបម្លែងថ្មី ឣូមីក្រុង ដោយបន្តរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ នឹងការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋភិបាល និងក្រសួងសុខាភិបាល ពិសេស៣កុំនិង៣ការពារឱ្យបានគ្រប់គ្នា ដើម្បីក្រុមគ្រួសារ និងសហគមន៍ ពីការចំលងនៃជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner