ក្រុម Athletic Bilbao បានយកឈ្នះ Atletico Madrid ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup

Athletic Bilbao បានយកឈ្នះជើងឯក La Liga ក្រុម Atletico Madrid ក្នុងលទ្ធផល ២ទល់នឹង១ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup ជាមួយក្រុម Real Madrid ។

ការប្រកួតបានចាប់ផ្តើមដោយក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បាននោះទេ នៅវគ្គទី១ លុះឈានចូលវគ្គទី២ អ្នកចាំទី Unai Simon បានធ្វើអោយចូលទីខ្លួនឯងជាហេតុនាំអោយ Atletico Madrid បើកការនាំមុខមុន១គ្រាប់មុននៅនាទី៦២ ការតែតបាល់បញ្ចូលទីនៅនាទី៧៧ របស់ Yeray Alvarez បាន Athletic Bilbao តាមស្មើវិញ និងការរកគ្រាប់បាល់បាន១គ្រាប់ទៀតពីសំណាក់ Nico Williams នៅនាទី៨១ ។


បញ្ចប់ការប្រកួតក្រុម Athletic Bilbao បានយកឈ្នះ Atletico Madrid ក្នុងលទ្ធផល២ទល់នឹង១ ។
ខណៈក្រុម Real Madrid ទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ នាទីក្រុង Riyadh ជាមួយនឹងជ័យជម្នះ ៣ទល់នឹង២ លើក្រុម Barcelona កាលពីថ្ងៃពុធ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner