អនុប្រធានសហព័ន្ធកីឡាការ៉ាត់តេ ស្នើរឲ្យមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមកាត់ក្តីដោយអព្យាក្រឹតយុត្តិធម៌ ដើម្បីឲ្យកីឡាករការិនីចាញ់ឈ្នះដោយអស់ចិត្ត

ការប្រកួតកីឡាការ៉ាត់តេជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២១បានដំណើរការប្រកួតហើយ នៅអាគារសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលស្ថិតនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២២។


ការប្រកួតនេះ មានក្លិបសមាគមនចូលរួមចំនួន២៤មកពី៤រាជធានីខេត្ត គឺរាជធានីភ្នំពេញ បាត់ដំបង ព្រះសីហនុ និង ខេត្តកណ្តាល ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីសរុប២៧១នាក់ កីឡាករ១០៥នាក់ និងកីឡាការិនី៤៨នាក់ ធ្វើការប្រកួតលើ៣៧វិញ្ញាសា ដំណើររយៈពេលយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២២។


លោក សាយ ណូរ៉ា អនុប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យកីឡាករកីឡាការិនីមកពីបណ្តាក្លិបទាំងរាជធានីភ្នំពេញ និងក្លិបតាមបណ្តាខេត្ត សូមប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័លាភីជូនក្លិប ពិសេស ក៏ដើម្បីចាប់យកឱកាសជាកីឡាករកីឡាការិនីឆ្នើមជាប់ជាជម្រើសជាតិក្នុងឆ្នាំ២០២២ ហ្វឹកហាត់ត្រៀមលក្ខណៈប្រជែងក្នុងព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅកំឡុងខែ កញ្ញា ឆ្នាំ២០២២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និង ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ររៀបចំលើកដំបូងនៅកម្ពុជា។

ជាមួយគ្នានោះដែរ លោក ក៏បានស្នើឲ្យមន្រ្តីអាជ្ញាកណ្តាល-ចៅក្រុមដែលមានតួនាទីជាអ្នកកាត់សេចក្តី សូមប្រកាន់ភ្ជាប់នូវភាពអព្យាក្រឹត យុត្តិធម៌ ដើម្បីឲ្យកីឡាករកីឡាការិនីប្រកួតចាញ់ឈ្នះដោយអស់ចិត្ត ជាវៀងកើតជាបញ្ហាមិនសុខចិត្ត ធ្វើឲ្យពួករៀងចាលក្នុងការចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធ។
អនុប្រធានរូបនេះ ក៏បានអំពាវនាវឲ្យកីឡាករការិនីដែលចូលរួមត្រូវចូលរួមទាំងអស់បន្តគោរពនូវច្បាប់បទបញ្ញាតលក្ខន្តិកៈនៃការប្រកួត ធ្វើយ៉ាងណាឲ្យការប្រកួតបញ្ចប់ទៅដោយភាពជោគនិងរលូនប្រកបដោយមិត្តភាពសាមគ្គីភាព មិត្តភាព និងការទំនាក់ទំនងល្អ៕អត្ថបទៈ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner