ក្មួយៗ ដឹងខ្លួនឬនៅថាត្រូវចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យណា? ថាត្រូវចាប់យកជំនាញអ្វី? សូមចែករំលែកគំនិតខ្លះដល់ក្មួយថា “ក្មួយមិនគួរធ្វើអ្វី”

អត្ថបទដោយ៖
AMS OneMinute

១. កុំចុះឈ្មោះចូលរៀន២ ឬ៣សាកលវិទ្យាល័យឱ្យសោះ តែត្រូវចុះឈ្មោះរៀននៅក្នុងកម្មវិធីសិក្សាណាដែលមានការបង្រៀនភាសាអង់គ្លេស ឬកុំព្យូទ័របន្ថែម និងស៊ីជម្រៅ។

២. កុំជ្រើសរើសសាកលវិទ្យាល័យដោយសារមូលហេតុចង់រៀនជិតផ្ទះ ចង់រៀនជាមួយមិត្តភក្តិ ឬដោយសារថ្លៃសាលាថោកឱ្យសោះ។

៣. កុំជ្រើសរើសជំនាញណាដែលក្មួយគិតថាស្រួលរៀន ឬរៀនយកឱ្យជាប់ឱ្យសោះ គួររៀនជំនាញបច្ចេកទេស វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរៀនជំនាញអ្វីដែលខ្លួនស្រឡាញ់។

៤. ពូលើកទឹកចិត្តឱ្យក្មួយរៀនបរិញ្ញាបត្រនៅកម្ពុជា ដើម្បីស្គាល់កម្ពុជាឱ្យបានច្រើន និងយល់ពីស្ថានភាពសង្គម។

៥. កុំងាប់ក្រឡាស្តូកជាមួយការរៀនតែមួយមុខ គួរត្រូវចំណាយពេលដើរទេសចរណ៍ ឬធ្វើការងារសង្គម ឬចូលការងារស្ម័គ្រចិត្តបន្ថែម

៦. កុំគិតថាខ្លួននៅក្មេង ឬធ្វើមាយាទដូចក្មេងទៀត ត្រូវរៀនទទួលខុសត្រូវចំពោះទង្វើ ការសម្រេចចិត្ត និងជោគវាសនារបស់ខ្លួនឯង។

✍🏽 Sann Vathana

ads banner