បទអត្ថាធិប្បាយ៖ ការទូតតេជោ សែន ក្នុងនាមជាប្រធានអាស៊ានល្បីខ្ទ័រពេញពិភពលោក (Video Inside)

កម្ពុជាបានទាញចំណាប់អារម្មណ៍របស់សាធារណមតិពិភពលោកក្នុងការយកចិត្តទុកដាក់លើភាពឈ្លាសវៃនៃយុទ្ធ សាស្ត្របំបែកភាពទ័លច្រកនយោបាយជាប់គាំងក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងពេលដែលចាប់ផ្តើមបើកសន្លឹកទំព័រតែ ប៉ុន្មានថ្ងៃក្នុងនាមធ្វើជាប្រធានអាស៊ានប្តូរវេន។

ស្ថានភាពជាប់គាំងនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាក្រោយព្រឹត្តិការណ៍ ១កុម្ភៈឆ្នាំ២០២១ បានធ្វើឱ្យប្រទេសជាសមាជិកអាស៊ាននេះ បានស្ថិតក្នុងសភាពឯកោទន្ទឹមនឹងការវាយប្រហារក្នុងស្រុក បានកើតឡើងជាមួយនឹងភាពខ្វះខាតថ្នាំសង្កូវនិងស្បៀង ដែលមិនមានភាគីណាអាចចូលទៅក្បែរបានឡើយ។

ប៉ុន្តែនៅ ថ្ងៃទី៧មករាឆ្នាំ២០២២, សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន បានសម្រេចចិត្តធ្វើកិច្ចការរកសន្តិភាពនេះមុន គេដល់ប្រទេសមីយ៉ាន់ម៉ា បើទោះបីជាមានអំពើគំរាមកំហែងប៉ុនប៉ងរារាំងដំណើរយ៉ាងណាក៏ដោយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner