អង្គបុរេជំនុំគណៈកម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំបន្ត

ដីឥដ្ឋ៖ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបើកកិច្ចប្រជុំអង្គបុរេជំនុំតាមប្រព័ន្ធ Zoom Meeting ដេីម្បីពិនិត្យ និងកែសម្រួលលើខ្លឹមសារពន្យល់ បច្ចេកសព្ទរបស់អនុ គណ:កម្មការ ដឹកនាំ បញ្ជា លេីកទី៦។

អង្គបុរេជំនុំដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការ មានការចូលរួមពី លោក ឧត្តមសេនីយ៍ឯក អៀម បូណារ័ត្ន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានអនុគណៈកម្មការ ដឹកនាំ បញ្ជា ព្រមទាំងសមាជិក ក្រុមការងារ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានអនុគណៈកម្មការភាសាបរទេស ក្រុមការងារភាសាខ្មែររបស់បណ្ឌិត្យ សភា និងលេខាធិការដ្ឋាន សរុបចំនួន១៣នាក់។

អង្គបុរេជំនុំ បានពិនិត្យ លើខ្លឹមសារពន្យល់បច្ចេកសព្ទ ទាក់ទងនឹងជំនាញដឹកនាំ បញ្ជានិងបានធ្វេីការកែសម្រួលលេីខ្លឹមសារ ពន្យល់ បច្ចេកសព្ទ វេយ្យាករណ៍ អក្ខរាវិរុទ្ធ និងការបកប្រែភាសាអង់គ្លេសឱ្យបានត្រឹមត្រូវតាមខ្លឹមសារ។

អង្គបុរេជំនុំបានពិនិត្យ និងកែសម្រួល បានចំនួន៦បច្ចេកសព្ទ៖

១- ការតែងតាំង(Appointment)

២- ការតាំងស៊ប់(Official Recognition)

៣- ទំនេីបកម្ម(Modernization)

៤- ទំហំភារកិច្ច(Scope of Work)

៥- បណ្តាញសង្គម (Social Media)

៦- ការបណ្តុះបណ្តាល(Training)។

ចំពោះបច្ចេកសព្ទដែលមិនទាន់ពិនិត្យ នឹងលេីកយកទៅពិនិត្យនៅសប្តាហ៍ក្រោយបន្តទៀត។

ជាចុងបញ្ចប់ ឯកឧត្តម ប្រធានអង្គបុរេជំនុំ បានថ្លែងអំណរគុណចំពោះក្រុមការងារអនុគណៈកម្មការដឹកនាំ បញ្ជា និងសមាជិកនៃអង្គបុរេជំនុំទាំងអស់ និងស្នេី លោកឧត្តម សេនីយ៍ឯក អៀម បូណារ័ត្ន រាយការណ៍ជូន ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ប្រធានអនុគណៈកម្មការដឹកនាំ បញ្ជា លេីខ្លឹមសារដែលបានកែសម្រួលរួច។ដោយ៖ រ៉ាវុធ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner