អប្សរាព្រឹកនេះ ១៧ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C6     ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាក់ថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ហើយក្នុងរយៈពេល១២ថ្ងៃជាប់គ្នា ខណៈថ្ងៃទី១៦ ខែមករា ដដែល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣នាក់ ជាប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍១៤នាក់, ជាសះស្បើយចំនួន១៣នាក់។ គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៧៩៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១០២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕ …អានផ្ទាល់ (ដោយ៖សេឌី )ចប់

SB3   សមិទ្ធិផលថ្មីនៅវត្តសត្ថាធម្មវិហារ បានចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍន៍ខេត្តកែប៕…អានផ្ទាល់

T1      ទេសរដ្ឋមន្រ្តី យឹម ណុលឡា ជំរុញឲ្យគណៈកម្មាធិការគណបក្សឃុំ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អគ្រប់ផ្នែកគ្រប់ការងារ ដើម្បីបង្កើនប្រជាប្រិយភាព និងជំនឿទុកចិត្តរបស់ប្រជាជន៕…អានផ្ទាល់

SB1   រដ្ឋមន្ត្រីក្រសួងការងារ លើកឡើងថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ច និងនាំចេញសំខាន់ជាងគេរបស់កម្ពុជា៕…អានផ្ទាល់

C1     ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតគូសបញ្ជាក់ថា  ជាតិ និងកងទ័ព ត្រូវការគ្នាទៅវិញទៅមក ៕  …អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

C11    ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក​៕…អានផ្ទាល់ (ដោយ៖សុខ គឹមស៊ាន)

C10    ក្រសួងបរិស្ថាន និងអង្គការដៃគូ ប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ៕…អានផ្ទាល់ (ដោយ៖សេឌី )

SB2   អភិបាលរាជធានីបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជា ជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ៕…អានផ្ទាល់

វគ្គទី២៖

BT1    ឯកឧត្តម ហ៊ុយ ពិសិដ្ឋ ជំរុញដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី ត្រូវខិតខំបម្រើពលរដ្ឋឲ្យបានល្អប្រសើរ

C7     គណៈគ្រូពេទ្យជាតិកម្ពុជា និងលោកវិជ្ជបណ្ឌិត រួមទាំងគ្រូពេទ្យ ខេត្តបន្ទាយមានជ័យ បានធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាលើការពិនិត្យព្យាបាលអ្នកជម្ងឺ ។…លោក គៀន  ច័ន្ទហ៊ីន …ឃ្លីប…

V1      បងប្អូន អ្នក រត់ម៉ូតូឌុប និងរត់តាក់សុី៤០០នាក់ នៅស្រុកកំពង់ត្រាចបានទទួលអំណោយអំពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តព្រមទាំងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កំពត៕…អានផ្ទាល់

BH1   អភិបាលអភិបាលខេត្តកំពត អញ្ជើញសំណេះសំណាល ជាមួយគ្រួសារ ម៉ូតូឌុប និងតាក់ស៊ី ក្នុងស្រុកកំពង់ត្រាច ចំនួន៤០០គ្រួសារ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សារិន)

BH3   ស្នាក់ការគណៈបក្ស ឃុំពពឹស ស្រុកស្វាយអន្ទរ រៀបចំពិធីសន្និបាត បូកសរុបលទ្ធផលសកម្មភាពការងារ អាណត្តិទី៤ ឆ្នាំ២០១៧ ២០២២ និងលើកទិសដៅ អនុវត្តបន្ត អាណត្តិទី៥ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

C4     ប្រតិភូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចុះពិនិត្យមើលវឌ្ឍនភាពរបស់គម្រោងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្សព្វផ្សាយនៅខេត្តត្បូងឃ្មុំ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

C8     រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរឆ្លងកាត់វិថីតេជោ «ទីលានតេជោ» ដោយសារមានការរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ៕…អានផ្ទាល់ (ដោយ៖សេឌី )

BH5   អគារបឋមសិក្សាក្របីរៀល ១ខ្នង ២ជាន់ ស្មើនឹង ១០បន្ទប់ ត្រូវបានបើកសម្ពោធ ដាក់ឱ្យសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

BH2   ស្នាក់ការគណបក្សឃុំព្រៃព្នៅ រៀបចំពិធីសន្និបាត បូកសរុបលទ្ធផលសកម្មភាពការងារ អាណត្តិទី៤ ឆ្នាំ២០១៧ ២០២២ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុត នាង + សម្លេង កាត់ត លោក ប៊ុន ហុក៌

C2     សន្និបាទបូកសរុបការងារឆ្នាំ២០១៧-២០២២ និងលើកទឹសដៅបន្ត ឆ្នាំ២០២២ ឆ្នាំ២០២៧ នៅឃុំភ្នំតូច  ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ម៉ុន សំអាត)

C3     ប្រជាពលរដ្ឋសប្បាយចិត្តការពង្រីក និងជួសជុលផ្លូវទេសចរឡើងភ្នំគីរីរម្យ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

C9     លោកគ្រូ អ្នកគ្រូ  និងគរុសិស្សនៅសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ធំ បានទទួលបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ៕…លោកប៊ុន រដ្ឋា…ឃ្លីប…

BH4   ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បន្តចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមគ្រួសារបក្ស ដែលមានជីវភាពខ្វះខាត នៅតាមខ្នងផ្ទះ ៕ …ឃ្លីប… (អត្ថបទ រូបភាព សម្លេង កាត់ត លោក ប៊ុន រដ្ឋា)

វគ្គទី៣៖

G1     កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​បាលីស្ទិក​ចំនួន​ ២គ្រាប់​ទៀត ក្រោយ​ពេល​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម៕…អានផ្ទាល់

G2     ហ្វីលីពីន​ទិញ​ប្រព័ន្ធ​មីស៊ីល​ពី​ឥណ្ឌា សម្រាប់​កងទ័ព​ជើងទឹក​របស់​ខ្លួន៕…អានផ្ទាល់

G3     អាមេរិក​ចោទ​​រុស្សី​ថា​កំពុង​រៀប​ចំ «លេស​សម្រាប់​ការ​ឈ្លាន​ពាន» នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន៕…អានផ្ទាល់

G4     អ៊ុយក្រែន​សង្ស័យ​ថា​ក្រុម​ពាក់ព័ន្ធ​​ទីភ្នាក់ងារ​ចារកម្ម​បេឡារូស​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R122  សាលពិព័ណ៌សន្តិភាពកម្ពុជាទីកន្លែងផ្សព្ធផ្សាយប្រវត្តិសាស្រ្តប្រទេសកម្ពុជាបែបវិជ្ជមាន

MC: កម្ពុជាបានឆ្លងកាត់ជាច្រើនសម័យកាល។ ប្រវិត្តសាស្រ្តរបស់ប្រទេសកម្ពុជាក៏បានឆ្លងកាត់​ទៅសម័យសង្គ្រាមក៏ដូចជាភាពឈឺចាប់ជាច្រើនផងដែរ។រឿងរ៉ាវទាំងអស់នេះត្រូវបានកត់ត្រា និង បានបង្ហាញនៅតាមសារ:មន្ទី និង សាលពិព័ណ៌នានា។ ដោយឡែកសាលពិព័ណ៌មួយកន្លែង​នៅក្នុងបាត់ដំបង បានបង្កើតឡើងក្នុងការចូលរួមផ្សព្ធផ្សាយពីប្រវិត្តសាស្រ្តបែបវិជ្ជមាន។ ជាបន្តសូមទស្សនាបទយការណ៍ដែលរៀបចំដោយលោក រៀមចំរើន

– ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner