ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងស្ថិតក្នុងគន្លងផ្លូវជោគជ័យ ដូច្នេះសូមព្យាយាមបន្ថែម ហើយគិតគូរឡើងវិញពីគម្រោងការងារ និងស្ថានភាពជុំវិញខ្លួន។ អ្វីដែលលោកអ្នកគួរជៀងវាងក្នុងថ្ងៃនេះ គឺភាពអស់សង្ឃឹម។ ភាពអវិជ្ជមានទាំងអស់នឹងអាចកែប្រែទៅជាល្អប្រសើរ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមស្វែងរកការយល់ដឹង រៀនសូត្របន្ថែម ដើម្បីមានលទ្ធភាពសម្របនឹងដោះស្រាយស្ថានភាពការងារយ៉ាងងាយស្រួល។

 ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានាមានភាពរីកចម្រើនល្អប្រសើរណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ផ្លាស់ប្តូរការងារ ឬធ្វើកិច្ចការងារនានាបានដោយមិនមានឧបស័គ្គនោះទេ។ មិនត្រឹមតែប៉ុណ្ណោះបើលោកអ្នកនឹងធ្វើកិច្ចការងារជាមួយនឹងផ្នែកសិល្បៈ ឬការបង្កើតគំនិតច្នៃប្រឌិតថ្មី គឺកាន់តែទទួលបានផលប្រសើរទ្វេរដង។ នៅរវាងពេលរសៀលអ្នកអាចរំពឹងថានឹងទទួលបានពត៌មានដ៏រីករាយ ដូច្នេះសូមរងចាំទទួលអំណរក្នុងថ្ងៃនេះ។ ប្រការគួរជៀសវាង គឺការបង់ចិត្តទៅលើមនុស្សដែលអ្នកមិនស្គាល់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចការងារនានាតាមបំណងប្រាថ្នា ដូច្នេះសូមកុំមានការព្រួយបារម្ភ ចូរធ្វើការ ឬបង្ហាញសមត្ថភាពរបស់អ្នកដោយការជឿជាក់។ ថ្ងៃនេះមានអំណោយដល់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ពីព្រោះអ្វីៗនឹងទទួលបានសញ្ញាណវិជ្ជមាន ​ព្រមទាំងស្ថិតក្នុងភាពស្ថិតស្ថេរក្នុងរយៈពេលយូរ។​ ក្រៅពីនេះសូមលោកអ្នកធ្វើការងារយោងទៅលើសមត្ថភាព និងបទពិសោធន៍។ ដោយឡែក លោកអ្នកអាចស្វែងយល់ពីស្ថានការណ៍ប្រែប្រួលបានល្អ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងារ និងមុខរបរមានលទ្ធភាគគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំ។ លោកអ្នកនឹងមិនចជួបស្ថានភាពលំបាកឡើយ ដូច្នេះសូមសម្រេចចិត្តធ្វើការងារដែលលោកបានគ្រោងទុកក្នុងពេលនេះ។  ក្នុងនោះដែរ សូមកុំធ្វើការតិះតៀន ឬវាយតម្លៃស្ថានភាពជុំវិញខ្លួនឲ្យសោះ ពីព្រោះប្រហែលជាលោកអ្នកអាចបង្កើតកំហុសដោយងាយស្រួល។ ចំពោះកិច្ចការងារ និងផលប្រយោជន៍អ្នកដទៃមិនគួរពាក់ព័ទ្ធឡើយ ប្រយ័ត្ននាំទុក្ខដល់កិច្ចការងារ និងតួនាទីរបស់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅយ៉ាងរលូន ព្រមទាំងទទួលបានការជឿទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះប្រសិនជាអ្នកអាចធ្វើការជាក្រុម នោះកិច្ចការងារ និងទិន្នផលអាចនឹងកើនឡើងប្រសើរជាងការបំពេញការងារតែឯង។ ក្នុងនោះ នៅរវាងពេលព្រឹក​ អ្នកប្រហែលជាមិនមើលឃើញនូវភាពរីកចម្រើនច្រើននោះទេ ប៉ុន្តែចាប់ពីពេលថ្ងៃទៅអ្វីៗនឹងប្រែជាល្អប្រសើរណាស់។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់នឹងពាក្យសំដីក្នុងកំរិតអតិបរមា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់មានភាពរឹងស្ទះច្រើន ហើយមនុស្សដែលនៅជុំវិញខ្លួន ក៏ប្រហែលជាមិនអាចពឹងពាក់អាស្រ័យច្រើននោះដែរ។ បើទោះបីជាស្ថានភាពយ៉ាងនេះ សូមព្យាយាមបន្តការងាររបស់ខ្លួន និងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង។ ចំពោះការផ្លាស់ប្តូរការងារ ឬស្ថានភាពហិរញ្ញវត្ថុមិនគួរធ្វើទេក្នុងថ្ងៃនេះ ពីព្រោះផលលំបាក និងអស្ថេរភាពមានច្រើន។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់ចំពោះសុខភាព ពីព្រោះអ្នកអាចប្រឈមនឹងជំងឺ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបអាជីវកម្មមានអំណោយផលយ៉ាងខ្លាំងក្នុងការបង្កើតមុខរបរថ្មី បណ្តាក់ទុន ឬគិតចង់ផ្លាស់ប្តូរកន្លែងធ្វើការ ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ចំណែកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលការតម្លើងប្រាក់ខែ ឬទទួលបានការលើកទឹកចិត្តពីសំណាក់មនុស្សរួមក្រុម ជាពិសេសថា្នក់លើ។ ថ្ងៃនេះអ្នកមានអំណោយផលពេញមួយថ្ងៃតែម្តង ដូច្នេះអ្នកអាចផ្តើមការងារពេលណាក៏មិនយឺតពេលនោះទេ។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់ការស្វែងយល់អំពី  បញ្ហា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកហាក់មានការព្រួយបារម្ភច្រើនចំពោះការងារ និងរបរអាជីវកម្មដែលអ្នកកំពុងប្រតិបត្តិការ។ ក៏ប៉ុន្តែសូមបោះបង់គំនិតនេះចេញ អ្វីដែលលោកអ្នកកំពុងព្រួយបារម្ភ គឺលើសពីបញ្ហាដែលនឹងអាចកើតឡើង។ ជាធម្មតាកិច្ចការរបស់អ្នកមានដំណើរការទៅល្អប្រសើរណាស់ ភាពរឹងស្ទះតិចតួចជារឿងធម្មតា គឺលោកអ្នកអាចដោះស្រាយបានដោយសមត្ថភាពខ្លួនឯង។ អ្នកគួរចំណាយពេលមកគិតអំពីសុខភាព រកពេលវេលាសម្រាកដើម្បីរក្សាលំនឹងអារម្មណ៍ និងមានថាមពលគ្រប់គ្រាន់សម្រាប់ការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមគ្រប់គ្រង ឬកាត់បន្ថយបន្ទុកការងារឲ្យបានតិចបំផុត។ ហើយក៏ប្រហែលជាការល្អប្រសើរជាង ប្រសិនបើអ្នកចូលរួមជាមួយការងារដែលមិនតម្រូវឲ្យមានការផ្តោតអារម្មណ៍ គិតគូរច្រើន ឬសម្រេចចិត្តក្នុងពេលឆាប់ៗ។ ក្រៅពីនេះ សូមជឿជាក់លើសមត្ថភាពរបស់ខ្លួនឲ្យបានកំរិអតិបរមា និងសូមបោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ។ ប្រសិនបើអ្នកត្រូវប្រឈមមុខនឹងស្ថានភាពដែលទាមទារការសម្រេចចិត្ត ចូរពឹងអាស្រ័យទៅពត៌មាន និងការផ្តល់យោបល់ពីមនុស្សដែលទុកចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពវិជ្ជមានក្នុងការធ្វើឲ្យមានភាពចម្រើនដល់ការងារ ពិសេសគឺការធ្វើទំនាក់ទំនងផ្លូវការ។ សូមបដិសេធការរិះគន់ វាយតម្លៃ ឬការបង្ហាញគោលគំនិតរបស់អ្នកច្រើនពេក ការសម្របទៅតាមស្ថានការណ៍ជាវិធីសាស្រ្តដែលមានអំណោយផលបំផុតក្នុងពេលនេះ។ ថ្ងៃនេះលោកអ្នកគួរចំណាយពេលគិតគូរដល់ស្ថានភាពជុំវិញការងាររបស់អ្នក ពិសេសការរៀបចំគម្រោងអនុវត្តសម្រាប់អនាគគត។ ប្រការគួរជៀសវាង​ គឺកុំធ្វើការចរចាពាក្យសំដីជាមួយថ្នាក់ដឹកនាំ ប្រសិនបើមិនមែនជាករណីការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាសីថ្ងៃនេះហាក់ជួបនឹងភាពស្មុគ្រស្មាញ ប្រទាក់ក្រឡា និងស្ថានភាពការងារដែលមិនសូវច្បាស់លាស់។ ការងាររបស់លោកអ្នកអាចជាប់គាំងយ៉ាងងាយប្រសិនបើអ្នកធ្វេសប្រហែស។ ចំពោះការចំណាយកំលាំង និងដើមទុនច្រើន ប្រហែលជាធ្វើឲ្យលោកអ្នកខាតបង់​​ ច្រើនជាងទទួលបានផលតាមក្តីបំណង។ ប៉ុន្តែ ប្រសិនបើអ្នកមានភាពរហ័សរហួនក្នុងការគ្រប់គ្រងស្ថានការណ៍ និងចេះកែប្រែវិធីសាស្រ្តអនុវត្តការងារ នោះលោកអ្នកមានលទ្ធភាពយល់ដឹង និងដោះស្រាយភាពអសកម្មមានងាយស្រួល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅជាប្រក្រតី ប៉ុន្តែទំហំការងារហាក់កើនឡើងច្រើនជាងសព្វមួយដង ហេតុដូច្នេះលោកអ្នកនឹងអាចទទួលអារម្មណ៍ហត់នឿយច្រើន។ បើអាចធ្វើបាន សូមព្យាយាមកាត់បន្ថយបន្ទុកការងារ ឬបែងចែកឲ្យមិត្តរួមការងារជួយខ្លះអាចជាការប្រសើរ។ ថ្ងៃនេះលោកអ្នកអាចប្រឈមជាមួយស្ថានភាពខាងក្រៅផងដែរ សូមព្យាយាមរក្សាខ្លួនកុំឲ្យទទួលឥទ្ធិពលពីខាងក្រៅខ្លាំងពេក។ ដោយឡែក សូមលោកអ្នកព្យាយាមកែប្រែការតុបតែងខ្លួន ដើម្បីជាប្រយោជន៍ដល់ការធ្វើទំនាក់ទំនង។

ចំណាំ៖

ឆ្នាំទាំង៣ ឆ្លូវ ថោះ មមី រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអំណោយសម្រាប់ការគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុ ព្រមទាំងអាចធ្វើការសន្សំសំចៃបន្ថែម។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner