ឯកឧត្តម លីវ៉ាន់ ហុង ជំរុញឱ្យមន្រ្តីមូលដ្ឋានបម្រើសេវាសាធារណៈជូនពលរដ្ឋដោយយកចិត្តទុកដាក់ និងគ្មានការរើសអើង

ឯកឧត្ដម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំមហាខ្ញូង បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំលើកទិសដៅ និងផែនការអនុវត្តដើម្បីពង្រឹងមូលដ្ឋាន សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងខិតចូលមកនាពេលឆាប់ៗ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកាអនុសាខាបក្សអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និងបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សា។

ជាកិច្ចចាប់ផ្តើមឯកឧត្ដមប្រធានក្រុមការងារមានមតិស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិក សមាជិកា និងក្រុមការងារចុះជួយឃុំមហាខ្ញូងទាំងអស់ចំពោះការចូលរួមនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារមូលដ្ឋាន ជាពិសេសការត្រៀមខ្លួនក្នុងការចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ដែលនឹងខិតចូលមកនាពេលខាងមុខនេះ។

ឯកឧត្ដមប្រធានអង្គប្រជុំបានណែនាំសមាសសភាពប្រធានក្រុមការងារក្រសួងព័ត៌មានចុះជួយភូមិនីមួយៗនៃឃុំមហាខ្ញូង និងផ្តល់អនុសាសន៍ក្នុងការចូលរួមសហការជាមួយមូលដ្ឋានភូមិឃុំដើម្បីបន្តពង្រឹងក្នុងយុទ្ធនាការនាការបោះឆ្នោតខាងមុខនេះ។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានស្តាប់មតិយោបល់ និងសំណូមពររបស់បេក្ខភាពឈរឈ្មោះនិងផ្តល់គោលការណ៍ណែនាំនានាសម្រាប់ដោះស្រាយបញ្ហានៃការអនុវត្តការងារ និងកិច្ចការពង្រឹងមូលដ្ឋាន ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះដែរឯកឧត្តមប្រធានអង្គប្រជុំបានណែនាំដល់ក្រុមការងារត្រូវសហការជាមួយក្រុមការងារមូលដ្ឋានដើម្បីបំពេញបេសកកម្មត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមរៀបចំកិច្ចការនានាដើម្បីត្រៀមចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ នេះ ដោយអនុវត្តក្រោមការចង្អុលបង្ហាញពី ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner