អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣២៨លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៥៥ម៉ឺននាក់ និងជាសះស្បើយ២៦៧លាន៧១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣២៨លាន៨២ម៉ឺន៦ពាន់២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៥៥ម៉ឺន៧ពាន់៧៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៦៧លាន៧១ម៉ឺន៤ពាន់៦១៥នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦៦លាន៩៩ម៉ឺន៥ពាន់៥៣៣នាក់ ស្លាប់ចំនួន៨៧ម៉ឺន៣ពាន់៥៦៤នាក់ និងជាសះស្បើយចំនួន៤៣លាន៩ម៉ឺន៦៤៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៧លាន៣៨ម៉ឺន២៥៣នាក់ ស្លាប់៤៨ម៉ឺន៦ពាន់៤៨២នាក់ និងជាសះស្បើយ៣៥លាន២៣ម៉ឺន៧ពាន់៤៦១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៣លាន៦ពាន់៩៥២នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៩៩នាក់ និងជាសះស្បើយ២១លាន៧១ម៉ឺន៨៣១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner