ឯកឧត្តម ចាន់ នន់វិទ្យា ថា វគ្គជំនាញ ដែលសាលាពលទាហាន យោធភូមិភាគទី៤ បានកំពុងដំណើរការបើក នាពេលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ

ឯកឧត្តម ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក បានចាត់ទុកថា វគ្គជំនាញដែលបានកំពុងដំណើរបើក នាពេលនេះថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សនៃ ខ ភ ម ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំ ប្រកបដោយគតិ បណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការលើកឡើងបែបនេះក្នុងឱកាស ឯកឧត្តមអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹង មូលដ្ឋានកសិកម្ម ឆ្នាំ២០២១ ដល់នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហានទី៤ យោធភូមិភាគទី៤ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម មេបញ្ជាការរងបានមានប្រសាសន៍បន្ថែមទៀតថា ក្រៅពីភារកិច្ចស្នូល កងទ័ពត្រូវយកចិត្តទុកដាក់ ខិតខំដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ និងលើកកម្ពស់កំរិតជីវភាពកងទ័ពឲ្យកាន់តែប្រសើរឡើងមួុយកម្រិតទៀត ។ឯកឧត្តម ចាន់ នន់វិទ្យា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ខិតខំស្រាវជ្រាវឯកសារបន្ថែម គោរពវិន័យ គោរពពេលវេលារៀនសូត្រ មានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ ត្រូវត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ទាំងទ្រឹស្តី និងការអនុវត្តន៍ជាកស្តែង សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។

តាមរបាយការណ៍ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឈន៍កងទ័ពជើងគោក បានឲ្យដឹងថា ៖ វគ្គសិក្សារៀនសូត្រជំនាញមូលដ្ឋានកសិកម្មមានរយះពេល ៦១ថ្ងៃ ចាប់បើកពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ។ សិក្សាលើខ្លឹមសារមេរៀនរួមមាន ផ្នែកកសិកម្មមានៈ បណ្តុះផ្សិតចំបើង ផ្សិតអំបោះ របៀបដាំអំពៅ ដាំដំំណាំស្វាយ ដាំដូងក្រអូប ដាំបន្លែ ការបង្កាត់ និងពង្រីកពូជដំណាំ ការចិញ្ចឹមមាន់ ចិញ្ចឹមឃ្មុំ របៀបធ្វើជី EM អប់រំចិត្តសាស្ត្រ និងយោធារួម ។

មានកម្មសិក្សាការីសរុបចំនួន ១០០នាក់ គ្រូយោធាចារ្យចំនួន ១០នាក់ មកពីអង្គភាពនៃយោធភូមិភាគទី៤ ។ ចាប់តាំងពីឆ្នាំ១៩៩៩ មកដល់ពេលនេះ ការិយាល័យអភិវឌ្ឍន៍កងទ៏ពជើងគោក បានដំណើរការបើកវគ្គកសិកម្មជូននាយទាហាន នាយទាហានរង និងពលទាហានបានចំនូន ២១វគ្គហើយ មានសិក្ខាកាមសរុបចំនួន ១, ៦៨០នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner