​ឥណ្ឌូ​នេ​ស៊ី​បាន​ដាក់ឈ្មោះ​រដ្ឋធានី​ថ្មី​ ​ជំនួស​ហ្សា​កា​តា​បានហើយ

​រដ្ឋធានី​ថ្មី​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ធ្លាប់​បាន​គ្រោង​បង្កើត​ ​ស្ថិតនៅ​តំបន់​ K​a​l​i​mat​an​ ​ភាគ​ខាងកើត​ប្រទេស​នោះ​ ​នឹង​មានឈ្មោះ​ថា​ N​us​ant​ar​a​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ផែនការ​ជាតិ​ Su​h​ar​so​ ​M​on​oar​f​a​ ​ប្រកាស​ឲ្យដឹង​ ​នា​ថ្ងៃ​ទី​១​៧​ ​មករា​ ​២​០​២​២​នេះ​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​។​

​លោកថា ​ឈ្មោះ​រដ្ឋធានី​ថ្មី​ ​ដែល​មានន័យ​ថា​ ​ប្រជុំកោះ​ ​ជា​ភាសា​ឥណ្ឌូ​នេ​ស៊ី​នេះ​ ​ត្រូវ​បាន​ផ្តល់​យោបល់​ ​និង​ឯកភាព​ ​ដោយ​ប្រធានាធិបតី​រួចហើយ​ ​ដោយ​លោក​ថា​ ​ការ​ឯកភាព​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​ក្នុង​កិច្ចប្រជុំ​មួយ​ ​កាលពី​ចុង​ស​ប្តាហ៍​។​ ​លោក​បន្ថែម​ទៀត​ថា​ ​មូលហេតុ​គឺ​ដោយសារតែ​ N​us​ant​ar​a​ ​ត្រូវ​បាន​ស្គាល់​ជា​យូរណាស់​មក​ហើយ​។​

​គួរ​បញ្ជាក់​ថា​ ​គម្រោង​ប្តូរ​រដ្ឋធានី​ហ្សា​កា​តា​នេះ​បាន​ធ្វើឡើង​ ​ខណៈ​ដែល​រដ្ឋធានី​ហ្សា​កា​តា​ ​ប​ច្ចប្បន្ន ​ចាំបាច់​ត្រូវ​ស្រោ​វ​ស្រង់​ពី​ការ​លិចទឹក​ ​និង​ការ​កក​ស្ទះ​ចរាចរណ៍​ ​ខណៈ​ដែល​ហ្សា​កា​តា​ ​ជា​តំបន់​ស្ថិតនៅ​កោះ​ជ្វា​កំពុងតែ​សកម្ម​យ៉ាង​ខ្លាំង​ខាងសេដ្ឋកិច្ច​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner