អង្គការ GIZ ប្រគល់ឧបករណ៏សម្ភារៈ Video Conference ដល់ ខេត្តគោលដៅចំនួន១១ តាមរយៈគម្រោងពហុវិស័យ​សន្តិសុខ​ស្បៀង និងអាហារូបរត្ថម្ភនៅកម្ពុជា

ពិធីប្រគល់ទទួលឧបករណ៏សម្ភារៈ Video Conference  ពីអង្គការ GIZ តាមរយៈគម្រោងពហុវិស័យសន្តិសុខស្បៀប និងអាហារូបត្ថម្ភ ហៅកាត់ថា ម៉ូសេហ្វូ (MUSEFO) ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ​និងជនបទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពហុ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតអាលឺម៉ង់ប្រចាំកម្ពុជា, អង្កការដៃគូពាក់ព័ន  និងអភិបាល ខេត្ត និងអភិបាលរងខេត្ត ទំាង១១ ចូលរួមផងដែរ ។

          បន្ទាប់ពីឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានឡើងមានមតិស្វាគមន៏រួចមក, លោក ចូសថ៏ ខាឌែល (Jost KADEL) អនុប្រធានបេសកកម្ម និងជា​ប្រធាន​កិច្ចសហប្រតិបត្តិការ​ស្ថាន​ទូត​សហព័ន្ធអាល្លឺម៉ង់ប្រចាំ​កម្ពុជា ​មានប្រសាសន៏ថា ការផ្តល់ជូននូវឧបករណ៏សម្ភារៈ Video Conference នេះ គឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃវិបត្តិនៃការរាតត្បាតជម្ងឺកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់​លើ​គ្រប់​វិស័យ ដែលតម្រូវឲ្យមានវិធានការការពារ និងការទប់ស្កាត់ឲ្យមានប្រសិទ្ឋិភាព។​ កិច្ចប្រជុំ និងការសន្ទនាតាមរយៈ Video Conference រវាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៏នានា គឺជាកិច្ចការចាំបាច់ក្នុងបរិបទនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ ដើម្បីរួមគ្នាលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់​ទម្រង់នៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាលឺម៉ង់ ដែលបានផ្តល់ឧបត្ថម្ភឧបករណ៏សម្ភារៈ សំរាប់ដំណើរការ Video Conference ដល់បណ្តាខេត្ត  ដែលត្រូវបានបង្កើតក្រុមការងារដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ខេត្ត សម្រាប់ការងារប្រជុំនានា។

 ជាមួយនោះ ក៏សូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោង ម៉ូសេហ្វូ ដែលបានសហការយ៉ាងល្អជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមសកលស្តីពីពិភពលោកគ្មានភាពស្រេកឃ្លាន រួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់កុមារ និងស្ត្រីក្នុងវ័យបន្តពូជ ដែលជាការគាំទ្រដល់ការឆ្លើយតបទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ ព្រមទាំងជួយកសាងសមត្ថភាពគ្រូបង្គោលសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ការបណ្តុះ      បណ្តាលបន្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន បានប្តេជ្ញាខិតខំសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពឆ្នំា២០៣០ និងដាក់ចេញនូវគោលនយោបាយតាមវិស័យ និងអន្តរវិស័យជាច្រើន ក្នុងគោលបំណងរួមចំណែកដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភទី២ ឆ្នាំ២០១៩២០២៣ ឲ្យមានប្រសិទ្ឋភាពខ្ពស់, រាជរដ្ឋាភិបាលបានផ្តល់នូវអនុសាសន៏ចំនួន៦ចំនុច ក្នុងនោះចំណុចទី៥ បានចែងថា គ្រប់រដ្ឋបាលរាជធានី​ ខេត្ត ត្រូវរៀបចំបង្កើតក្រុមការងាររៀបចំដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី​ ខេត្ត និងរៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៏ សង្កមស៊ីវិល វិស័យឯកជន ស្រមទៅតាមប្រធានបទរបស់ទិវាជាតិអាហារូបត្ថម្ភ ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៦ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និងអនុសាសន៏ទី៦ ដែលលើកឡើងថា​ គ្រប់រដ្ឋបាលរាជធានី ​ខេត្ត ត្រូវរៀបចំបញ្ជៀបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៏ និងវិនិយោគ៣ឆ្នាំរំកិល ឃុំ ​សង្កាត់ ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង ​និងអាហរូបត្ថម្ភនៅថ្នាក់ក្រោមជាតិ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អភិបាលរងខេត្តទាំងអស់ដែលទទួលបន្ទុកការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមបណ្តាលខេត្តនិមួយៗ ត្រូវបន្តយកចិត្តទុកដាក់ធ្វើកិច្ចសហការល្អជាមួយ     បណ្តាស្ថាប័នពាក់ព័ន្ឋទាំងអស់ ពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរសុខាភិបាល និងមន្ទីរអភិវឌ្ឍន៏ជនបទ និងកំណត់គោលដៅអទិភាពសម្រាប់ អនុវត្តគម្រោងដើម្បីលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងចុះអនុវត្តឲ្យបានជោគជ័យ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner