តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)

តម្លៃប្រេងឥន្ធនៈ បានកើនឡើងសម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៣៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន១៥០រៀល បើធៀបទៅការលក់រយៈ ពេល១៥ថ្ងៃមុនដូចគ្នា…ចំណែកប្រេងម៉ាស៊ូត វិញ មានតម្លៃ៤ពាន់៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺកើន ចំនួន២៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។

សេចក្តីរាយការណ៍ពីពិភពលោកបានកត់ សម្គាល់ថា តម្លៃប្រេងឆៅ បានកើនឡើងនៅពេលដែលពិភពលោកមានតម្រូវការប្រេង ខណៈសេដ្ឋកិច្ចសកល កំពុងស្ទុះឡើងវិញគ្រាដែលប្រទេសមួយចំនួនបានបន្ធូរបន្ថយអំពើរឹតត្បឹតសកម្មភាពបង្ការទប់ស្កាត់កូវីដ-១៩។

គួរបញ្ជាក់ដែរថា ក្នុងប្រទេសកម្ពុជានេះ រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេន ក្នុង មួយលីត្រ ដើម្បីជាការទប់ ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner