មេឃុំត្បូងក្រពើ ជំរុញមាតាបិតាសិស្សឲ្យកូនសិក្សារៀនសូត្រយ៉ាងហោចណាស់ចប់កម្រិតមូលដ្ឋាន

កំពង់ធំ ៖លោក គៀង សេងគី មេឃុំត្បូងក្រពើ ស្រុកសន្ទុក ជំរុញមាតាបិតាសិស្សឲ្យកូនសិក្សារៀនសូត្រយ៉ាងហោចណាស់ចប់កម្រិតមូលដ្ឋាន។ លោកបានថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលនិងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សប្រមាណជាង ៥០០នាក់ នៅវត្តមនីពោធិញ្ញាណ ក្នុងភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

លោក គៀង សេងគី បានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម និងអប់រំ ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សាសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

លោក បានរំលឹកថា កូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។ លោកបានស្នើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានជំនឿលើខ្លួនឯងជឿការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាបន្តទៀត ។

ជាមួយគ្នានោះដែរ លោក គៀង សេងគី បានថ្លែងអំណរគុណដល់ព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយដែលតែងតែជួយដល់ប្រជាពលរដ្ឋក្នុងឃុំត្បូងក្រពើ ដើម្បីទទួលបានការអភិវឌ្ឍន៍ផងដែរ ។ គួរបញ្ជាក់ថាសិស្សានុសិស្ស៥០២នាក់ ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងថវិកាមួយចំនួន លោកគ្រូ
អ្នកគ្រូ ក្រមា១ និងថវិកាមួយចំនួនផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner