សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធ និងគំនូសចរាចរណ៍ ផ្លាក់សញ្ញាចរាចរណ៍ ភ្លើងស្តប់នានាសម្រាប់ការប្រើប្រាស់ផ្លូវថ្មី ៣៨ខែ្ស ក្នុងក្រុងសៀមរាប

សៀមរាប ៖ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធនិងគំនូសចរាចរណ៍ ផ្លាក់សញ្ញាចរាចរណ៍ ភ្លើងស្តុបនានាសម្រាប់ការប្រើប្រាស់ផ្លូវថ្មី ៣៨ខែ្ស ក្នុងក្រុងសៀមរាប យើងត្រូវចូលរួមអនុវត្តច្បាប់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ស្របពេលដែលផ្លូវ ៣៨ខ្សែ បានស្ថាបនារួចរាល់ហើយ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍។ បច្ចុប្បន្ន នៅក្នុងក្រុងសៀមរាប យើងបានប្រើប្រាស់នៅគំនូសសញ្ញាចរាចរណ៍បត់ឆ្វេងបត់ស្តាំ ផ្លាក់សញ្ញចរាចរណ៍ និងភ្លើងស្តុបនានាជាច្រើន សម្រាប់បញ្ចៀសនៅការកកស្ទះ នឹងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

នៅក្នុងកិច្ចសម្ភាសន៍របស់លោក សោម វិរ: នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងជារឿយៗ ភាគច្រើនដោយសារតែបងប្អូនប្រជាពលរដ្ឋពួកគាត់មិនសូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវកន្លងមក គឺជាការងារសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះ យើងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជីវិតយើង សង្កមជាតិយើង និងក្រុមគ្រួសារយើងដែរ។

លោក សោម វិរ: នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាល បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍នោះថា ចំពោះបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង ដើម្បីរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើម។ បរិស្ថានល្អ អនាម័យស្អាត និងសេចក្តីថ្លៃថ្នូររបស់យើង គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស គឺបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមផ្សព្វផ្សាយ និងចូលរួមអនុវត្ត ទើបធ្វើឲ្យខេត្តរបស់យើងសាកសមជាខេត្តល្បីល្បាញលើសកលលោក។

លោក បានបន្តទៀតថា ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តក្តី ឬក៏ធ្វើដំណើរមកពីតាមបណ្តាខេត្តនានាក្តី ពួកគាត់ខ្លះ ក៏បានយល់ បានដឹង នឹងចូលរួមអនុវត្តច្បាប់ចរាចរណ៍បានល្អប្រសើរផងដែរ តែដោយឡែកនៅមានបងប្អូនយើងមួយចំនួន ដែលពួកគាត់មិនទាន់បានគោរពនឹងអនុវត្តច្បាប់ចរាចរណ៍នៅឡើយទេ។

កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែបន្តការណែនាំដល់បងប្អូនប្រជាពលរដ្ឋពីការបត់ឆ្វេងបត់ស្តាំនៅតាមគោលដៅសំខាន់ៗ អោយបានត្រឹមត្រូវតាមគំនូសចរាចរណ៍ នៅពេលដែលយើងបើកបរយានយន្តគ្រប់ប្រភេទក្នុងក្រុងសៀមរាប គឺមានគំនូសបត់ឆ្វេងបត់ស្តាំ ផ្លាកសញ្ញា និងភ្លើងស្តុបជាច្រើន ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់យល់ច្បាស់ពីបញ្ហានេះ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner