នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ ៦នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈបានចំនួន៦នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃ ទី ១៧ ខែ មករា ឆ្នាំ ២០២២ នៅក្នុងមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជន សង្ស័យ ទី ១ ឈ្មោះ ស៊ូ ដេវីត ភេទ ប្រុស អាយុ ២០ឆ្នំា មុខរបរ ជាង ភ្លើង ស្នាក់នៅ ភូមិ ប៉ប្រក់ ខាង ត្បូង សង្កាត់ កាកាប ទី ១ ខណ្ឌ ពោធិ៍ សែនជ័យ ។

ជន សង្ស័យ ទី ២ ឈ្មោះ ជួន សូម៉ាត្រា ហៅ ចេក ភេទ ប្រុស អាយុ ២៥ឆ្នំា មុខរបរ នៅ ផ្ទះ ស្នាក់នៅ ភូមិ ប៉ប្រក់ ខាង ត្បូង សង្កាត់ កាកាប ទី ១ខណ្ឌ ពោធិ៍ សែនជ័យ ។

ជន សង្ស័យ ទី ៣ ឈ្មោះ អៀង សាន់ថៃ ហៅ ឆៃ ភេទ ប្រុស អាយុ ២៥ឆ្នំា មុខរបរ និង ស្នាក់ នៅ មិន ពិត ប្រាកដ ។

ជន សង្ស័យ ទី ៤ ឈ្មោះ សោម វិចិត្រ ហៅ ចិត្ត ភេទ ប្រុស អាយុ ៤២ឆ្នំា មុខរបរ សន្តិសុខ ស្នាក់នៅ មិន ពិត ប្រាកដ ។

ជន សង្ស័យ ទី ៥ ឈ្មោះ សំ សុផាត ហៅ ផា ភេទ ប្រុស អាយុ ៣៥ឆ្នំា មុខរបរ ជាង កាត់ កញ្ចក់ ស្នាក់នៅ ភូមិ ប៉ប្រក់ ខាង ត្បូង សង្កាត់ កាកាប ទី ១ខណ្ឌ ពោធិ៍ សែនជ័យ ។

ជន សង្ស័យ ទី ៦ ឈ្មោះ ជួន វីរៈ ហៅ អូន ភេទ ប្រុស អាយុ ៣៣ឆ្នំា មុខរបរ និង ស្នាក់ នៅ មិន ពិត ប្រាកដ ។

ដក ហូត សម្ភារៈមួយចំនួន ម៉ូតូ ម៉ាក ហុង ដា ស្កុបពី ចំនួន ០១គ្រឿង ,កាបូប ចំនួន ០៤,អត្តសញ្ញាណ ប័ណ្ណ ចំនួន ០៤សន្លឹក ,កាត ចាក់ វ៉ាក់ សាំង ចំនួន ០៧សន្លឹក ,ប័ណ្ណ .ប.ស.ស.ចំនួន ០២សន្លឹក និង ឧបករណ៍ ប្រើប្រាស់ សារធាតុ ញៀន មួយ ចំនួន ទៀត ។

សមត្ថកិច្ចបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី កម្លាំងបានល្បាតក្នុងមូលដ្ឋានចំណុចងាយរងគ្រោះ ស្រាប់តែឃេីញជនសង្ស័យម្នាក់ជិះម៉ូតូអត់ពាក់ស្លាកលេខ ដោយមានការសង្ស័យទេីបធ្វេីការឃាត់ខ្លួនដេីម្បីសួរនាំ ក្រោយពីសួរនាំជននោះបានសារភាពថាខ្លួនធ្លាប់ធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវជាពិសេសនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុងតែម្តងនិងមានបក្ខពួកផ្សេងទៀត ។ បន្ទាប់មកទេីបកម្លាំងនាំជនសង្ស័យយកទៅបក្ខពួកទៀតតែម្តង។

បច្ចុប្បន្ន ជន សង្ស័យ ត្រូវ កម្លាំង នគរបាល ប៉ុស្តិ៍ កំពុកំសាក សួរ ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅ ផ្នែក ជំនាញ ចាត់ការ បន្ត ៕ ដោយ ៖ តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner