វៀតណាម​នាំមុខ​គេ​ក្នុង​តំបន់​ ​លើ​ការ​ផលិត​ថាមពលអគ្គិសនី

បន្ទាប់ពី​បាន​បន្ថែម​សមត្ថភាព​ថាមពល​ ​៣​៤​២​០​ ​មេ​ហ្គា​វ៉ាត់​ ​កាលពីឆ្នាំមុន​ ​ឥឡូវនេះ​ ​ប្រទេស​វៀតណាម​នាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ​លើ​ការ​ផលិត​ថាមពលអគ្គិសនី​ ​ជាមួយនឹង​ថាមពល​ ​៧​៦​៦​២​០​ ​មេ​ហ្គា​វ៉ាត់​។​

​លោក​ ​T​r​an​ ​Din​h​ N​h​an​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​វៀតណាម​ (​E​V​N) ​លោក​ ​T​r​an​ ​Din​h​ N​h​an​ ​បាន​និយាយ​នៅ​ក្នុង​វេទិកា​មួយ​ ​កាលពី​ពេលថ្មីៗនេះ​ថា​ ​ការ​ផលិត​បាន​កើន​សមត្ថភាព​ ​៩​.​៨​ ​ភាគរយ​។​

​ទោះ​យ៉ាងណាក៏ដោយ​ ​លោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ​២​៧​ ​ភាគរយ​នៃ​វា​គឺ​មកពី​ប្រភព​ក​កើតឡើងវិញ​ ​ហើយ​សមាមាត្រ​ខ្ពស់​នេះ​កំពុង​បង្ក​ការលំបាក​ក្នុង​ការ​គ្រប់គ្រង​ការចែក​ចាយ​។ ​លោក​បាន​និយាយ​ថា​ ​មាន​ពេលខ្លះ​ ​កាលពីឆ្នាំមុន​ ​ដែល​ការ​ផលិត​ថាមពល​ ៦០ ​ភាគរយ​បាន​មកពី​ថាមពល​ក​កើតឡើងវិញ​ ​ប៉ុន្តែ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​តម្រូវ​ការ​ ​ក្នុង​ពេល​រក្សា​គ​ម្លា​ត​សង្គម​ ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​នេះ​នាំ​ឱ្យ​មានការ​ផ្គត់ផ្គង់​ថាមពល​លើស​។​

​ប៉ុន្តែ​ ​E​V​N ​បាន​ព្យាករណ៍​ថា​ ​នៅ​ក្នុង​ខែ​មិថុនា​ ​២​០​២​២​ ​នៅពេលដែល​សីតុណ្ហភាព​ឡើង​ដល់​កំពូល​ ​ភាគ​ខាងជើង​អាច​នឹង​ជួប​ការ​ខ្វះខាត​ថាមពល​ ​ខណៈ​ដែល​តំបន់​កណ្តាល​ ​និង​ភាគ​ខាងត្បូង​អាច​នឹង​មានការ​ផ្គត់ផ្គង់​លើស​។​ ​ប្រភព​រំពឹង​ថា​ ​ការប្រើប្រាស់​ថាមពល​នឹង​កើន​ឡើង​ ​៧​.​៦​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​ពោល​គឺ​ដល់ទៅ​ ​២​៤​២​.​៤​ ​ពាន់​លាន​គីឡូវ៉ាត់ម៉ោង​៕​ ប្រភពពី VNexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner