បង្គោលផ្លាកសញ្ញា និងបង្គោលភ្លើងបាក់ដួល សង្ស័យថារថយន្តធុនធំបើកទាក់ បណ្តាលឱ្យធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយកាត់ទទឹងផ្លូវ

ភ្នំពេញ ៖ បង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើម និងបង្គោលភ្លើងដែកមួយដើមបាក់ដួល ដោយសង្ស័យថារថយន្តធុនធំ ខ្វះការប្រុងប្រយ័ត្ន បើកទាក់នៅវេលាពេលទាបភ្លឺ បណ្តាលឱ្យធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយកាត់ទទឹងផ្លូវ បង្កជាការកកស្ទះចរាចរណ៍នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅច្រកចូលខ្លោងទ្វារវត្តពោធិញ្ញាន តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងខាងលើនេះ បានឱ្យដឹងថា នៅវេលាម៉ោង៥ជាងទាបភ្លឺឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ដោយសង្ស័យថា មានរថយន្តធុនធំមួយគ្រឿង មិនចាំម៉ាក មិនចាំពណ៌ និងមិនចាំស្លាកលេខ ខ្វះការប្រុងប្រយ័ត្ន បានបើកទាក់ខ្សែរភ្លើង រួចហើយបានបើករថយន្តចេញទៅបាត់ពីកន្លែងកើតហេតុ ដោយបានបន្សល់ទុកផ្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងចោល បណ្តាលឱ្យធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយកាត់ទទឹងផ្លូវ បង្កជាការកកស្ទះចរាចរណ៍ ចាប់ពីវេលាម៉ោង៦ជាងរហូតមក ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។

គួរបញ្ជាក់ថា កន្លងមកក៏គេតែងតែឃើញមានរថយន្តធុនធំមានទ្រង់ខ្ពស់ៗ ដែលបើកបរធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងនាពេលយប់ តែងតែបើកទាក់ខ្សែរភ្លើងជាញឹកញាប់ផងដែរ ប៉ុន្តែមិនបាក់ដួលបង្គោលភ្លើងនោះទេ ក៏ទើបតែមកទាក់ខ្សែរភ្លើងបាក់ដួលនៅព្រឹកនេះ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋភ្លាម ក៏បានធ្វើការទំនាក់ទំនងទៅខាងផ្នែកមន្ត្រីជំនាញអគ្គិសនី ចុះមកធ្វើការរៀបចំឡើងវិញ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍។ ចំណែកឯ រថយន្តបង្កវិញ ក៏បានបើករថយន្តចេញទៅបាត់ស្រមោលតែម្ដង៕ ដោយ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner