អារក្សស៊ីផេះ

អត្ថបទដោយ៖
AMS OneMinute

កាលពីយូរលង់ណាស់មកហើយ នៅស្រុកខ្មែរ មានអារក្សម្នាក់ មុខមាត់ជាមនុស្ស តែចិត្តជាអារក្សបិសាចដែលស៊ីផេះជាអាហារ។ ខ្មែរយើងហៅវាថា “អារក្សស៊ីផេះ” ព្រោះថាឱ្យតែវាហាមាត់គឺតែងចេញជាភ្លើង។ តាមរយៈពាក្យសម្តីគ្រប់ម៉ាត់ដែលវានិយាយរមែងនាំភាពក្តៅក្រហល់ក្រហាយទៅដល់អ្នកស្រុកអ្នកភូមិជារឿយៗ ទើបកាលនោះអ្នកស្រុកនាំគ្នាបណ្តេញវាចេញពីភូមិ កុំឱ្យចង្រៃដល់គេឯងទៀត។ ប៉ុន្តែជាតិជាអវចី បើមិនបានស៊ីផេះគឺវារស់មិនកើតឡើយ ហេតុនេះអារក្សស៊ីផេះនៅតែស្រែកថ្កោកៗពីក្រៅស្រុកមក ដើម្បីដុតកំឡោចអ្នកស្រុកគ្រាន់បានផេះស៊ីជាអាហារ។ ជាអកុសល សំឡេងរបស់វាកាន់តែខ្សោះទៅៗហើយលែងមានអ្នកស្តាប់ និងលែងមានអ្នកក្តៅក្រហាយនឹងវាទៀត។ មិនយូរមិនឆាប់ វានឹងដាច់ពោះស្លាប់មិនខាន ព្រោះលែងមានផេះស៊ីជាអាហារ។

អារក្សស៊ីផេះអើយ! ល្មមកាន់សីល រៀនស៊ីអាហារមនុស្សខ្លះទៅ ក្រែងអាចរស់នៅបានរាងយូរបន្តិច៕

✍🏽-ប៉ាកកាយម

ads banner