យូអិន និងទីភ្នាក់ងាររបស់ខ្លួនត្រៀមផ្តល់ប្រតិបត្តិការសង្គ្រោះដល់តុងហ្គា ក្រោយបំផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិឆក់យកអាយុជីវិតមនុស្សពីរនាក់

ញូយ៉ក៖ អង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួនកំពុងត្រៀមផ្តល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះសម្រាប់ប្រទេសដីកោះតុងហ្គា ភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិកដាច់ស្រយាល ក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើង ហុងហ្គា តុងហ្គា-ហុងហ្គា ហាអាប៉ាយ។ នេះបើតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស។

អ្នកនាំពាក្យរបស់លោក ហ្គូដទែរេស គឺលោក ស្តេហ្វែន ឌូហ្សារីគ បាននិយាយថា សហការីផ្នែកមនុស្សធម៌របស់យើង និងរដ្ឋាភិបាលបានរាយការណ៍ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជុំវិញកោះ Tongatapu (កោះសំខាន់)។ យើងមានការព្រួយបារម្ភជាពិសេសអំពីកោះតូចៗចំនួនពីរគឺ Mango និង Fonoi បន្ទាប់ពីជើងហោះហើរឃ្លាំមើលដែលបញ្ជាក់ពីការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ លោក ឌូហ្សារីគ បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោកកំពុងគូសផែនទីកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់ពង្រាយការផ្គត់ផ្គង់ជំនួយ និងបុគ្គលិក។ ទីភ្នាក់ងារនេះកំពុងបញ្ជូនក្រុមទំនាក់ទំនងសង្គ្រោះបន្ទាន់របស់ខ្លួនដើម្បីជួយស្តារខ្សែទំនាក់ទំនងនៅតុងហ្គា។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ មានមនុស្សពីរនាក់បានស្លាប់នៅក្នុងប្រទេសដីកោះតុងហ្គា បន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លានៃភ្នំភ្លើង ហុងហ្គា តុងហ្គា-ហុងហ្គា ហាអាប៉ាយ ដែលមានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Nuku’alofa របស់ប្រទេសដីកោះនេះ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner