អ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបកស្រាយនិងបំភ្លឺជុំវិញ ពីការសុំលាលែងពីការងាររបស់បុគ្កល លី ឌីនូរី ដែលស្ថិតនៅក្នុងក្របខណ្ឌរបស់មន្ត្រីរដ្ឋបាលខេត្ត

         អ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបកស្រាយ តាមរយៈនៃសេចក្ដីបំភ្លឺរបស់ខ្លួនភ្លាមៗដើម្បីឆ្លើយតបទៅបុគ្គលខាងលើ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ដោយក្នុងនោះអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថាលោក លី ឌីនូរី បច្ចុប្បន្នគឺជាមន្រ្តីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង។ ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ បុគ្គលរូបនេះបាន”អវត្តមាន”ដោយគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នាដោយគ្មានមូលហេតុ បញ្ជាក់ និងគ្មានការជូនដំណឹង។

      ក្នុងន័យសេចក្តីដូចបានបញ្ជាក់ខាងលើ ដើម្បីពង្រឹងការគ្រប់គ្រងមន្រ្តីរាជការស្របតាមគោលការណ៍ និងនីតិវិធីក្នុងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះរដ្ឋបាលខេត្តបានធ្វើការអញ្ជើញបុគ្គលខាងលើជាលើកទី១ដើម្បីឱ្យលោក លី ឌីនូរី ចូលខ្លួនមកធ្វើការធម្មតារបស់ខ្លួនឡើងវិញនិងទុកឱកាសឱ្យមន្រ្តីរូបនេះ ធ្វើការកែប្រែ នូវ កំហុសរបស់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ បុគ្គលរូបនេះ ពុំបានចូលមកបង្ហាញខ្លួន និងចូលខ្លួនមកកាន់ការិយាល័យគ្រប់គ្រងបុគ្គលិក តបតាមការអញ្ជើញនោះទេ?ហើយបុគ្គលសាម៉ីខ្លួនក៏ពុំបានសាកសួរនូវព័ត៌មានមកអង្គភាពរបស់ខ្លួនវិញឡើយ។ តែបែរជាធ្វើការបង្ហោះនូវសារនិងរូបភាព នៅលើគណនីហ្វេសប៊ុករបស់ខ្លួន រហូតដល់មានបណ្តាញព័ត៌មានសង្គម មួយចំនួនបានយកទៅផ្សព្វផ្សាយ ដោយមានការភ័ន្តច្រឡំតាម ហើយថែមទាំងបង្កនាំឱ្យសាធារណជនទូទៅមានការយល់ច្រឡំ មកលើការដឹកនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ថែមទៀតផង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner