មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសម្ពោធដាក់ឱ្យដំណើរការ ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្គ្រោះបន្ទាន់ជំងឺបេះដូងនៅថ្ងៃនេះ

ពិធីសម្ពោធដាក់ឱ្យដំណើរការ ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្គ្រោះបន្ទាន់ជំងឺបេះដូង បានធ្វើឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ស៊ៀ ហួង និងមានការចូលរួមពីនាយកមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង រួមទាំងមាន លោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូបទៀតផងដែរ។

លោក ស៊ៀ ហួង បញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាជំងឺបេះដូងនេះ មានប្រជាពលរដ្ឋជាច្រើនត្រូវ ការសេវា ព្យា បាល ក្នុងនោះកន្លងប្រជាជនខ្មែរជាច្រើន ដែលមានលទ្ធភាព បានទៅទទួលសេវាព្យា បាលនៅប្រទេសថៃ សាំង ហ្គាពួរជាដើម ដើម្បីទទួលការព្យាបាល។ សម្រាប់សេវាព្យាបាលជំងឺនេះកន្លងមក គឺមានតែនៅក្នុងមន្ទីពេទ្យ កាល់ម៉ែត្រមួយទេ តែជាក់ស្តែងនៅពេលនេះសេវាព្យាបាលជំងឺបេះដូងនេះ ក៏មាននៅក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មួយទៀតដែរ ដើម្បីត្រៀមចាំទទួលសង្គ្រោះជូនប្រជាពលរដ្ឋ ភ្លាមៗតែម្តង។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហា ជំងឺបេះដូងត្រូវការ ការព្យា បាល អាចមក ទទួលសេវាព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមន្ទីពេទ្យមានក្រុមគ្រូពេទ្យជំនាញ ដែលមាន សមត្ថភាព និងមានបទពិសោធន៍ខ្ពស់ដែលបានសិក្សានៅក្រៅប្រទេស រួមទាំងមានសម្ភារទំនើបៗ គ្រប់គ្រាន់ ក្នុងការព្យាបាលជំងឺនេះ ជូនប្រជាពលរដ្ឋដែលត្រូវការសង្គ្រោះបន្ទាន់ មិនចាញ់បរទេសនោះឡើយ។

លោក ស៊ៀ ហួង បានថ្លែងកោតសរសើរដល់លោកនាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ដែលបានខិតខំអស់ ពីកម្លាំងកាយចិត្ត ក្នុងការព្យាបាលជំងឺជូន ដល់ ប្រជាពលរដ្ឋ និងបានប្រឹងប្រែងពង្រីកនូវផ្នែកផ្សេងៗជាច្រើនបន្ថែមទៀត ក្នុងការត្រៀមចាំជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលត្រូវការសេវាព្យាបាល និងជួយសង្គ្រោះបន្ទាន់។

លោកសាស្ដ្រាចារ្យ ងី ម៉េង បានឱ្យដឹងដែរថា សម្រាប់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្គ្រោះបន្ទាន់ជំងឺ បេះដូង មានគ្រូពេទ្យជំនាញឯកទេសដែលបានសិក្សា នៅក្រៅប្រទេស រួមទាំងបុគ្គលិកជាង៤០នាក់ រង់ចាំ ជួយព្យាបាលជូនប្រជាពលរដ្ឋ។ សម្រាប់ការដំណើរការព្យាបាលផ្នែកបេះដូងនេះ បានចែកចេញជាផ្នែក សំខាន់ ៗរួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ជំងឺបេះដូង ផ្នែកព្យាបាលបញ្ហាខុសចង្វាក់បេះដូង និងផ្នែកស្ទះសរសៃឈាម បេះដូង៕

ads banner