កីឡាករ សាលី អ៊ូមើត វះកាត់ឆ្អឺងខ្នងដោយជោគជ័យ (Video Inside)

កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត បានទទួលការវះកាត់ឆ្អឹងខ្នងដោយជោគជ័យ និងត្រូវសម្រាកព្យា បាលចំនួន៣ខែ។ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានធ្វើការវះកាត់ឆ្អឹងខ្នងដោយជោគជ័យ នៅក្នុងមន្ទីរពេទ្យមួយនាប្រទេសថៃ ។

លោកសាលី ​​អ៊ូ មើត បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា ក្រុមគ្រូពេទ្យតម្រូវឱ្យរូបលោកត្រូវសម្រាកព្យាបាលយ៉ាងហោច ៣ខែ ទើបអាចវិលត្រឡប់ចូលទីលានហ្វឹកហាត់ និង ប្រកួតវិញបាន ។ លោកសាលី អ៊ូ មើតដែលមានដើមកំណើតក្នុងខេត្តត្បូងឃ្មុំ បានថ្លែងថា បន្ទាប់ពីវះកាត់រួច លោកមានអារម្មណ៍ធូរស្រាលច្រើន។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល សាលី អ៊ូមើត បានធ្វើការវះកាត់ក្នុងអាជីពកីឡាម៉ូតូទឹករបស់ខ្លួន ដោយលើកទី១ រូបគេបានវះកាត់ស្មា កាលពីឆ្នាំ២០១៨ ពោលគឺរយៈពេល ២ខែ មុនការប្រកួតកីឡាអាស៊ី Asian Games 2018 ហើយពេលនោះ ក៏ជាគ្រាដែល លោក អ៊ូមើត បានរួមចំណែកសាងកំណត់ត្រាប្រវត្តិសាស្ដ្រ និងធ្វើ ឲ្យប្រជាជនកម្ពុជាស្គាល់ខ្លួនកាន់តែច្បាស់ ក្រោយដណ្ដើមបានមេដាយមាសកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner