មូលនិធិគន្ធបុប្ឆាទទួលបានថវិកាបរិច្ចាកជាង៣០លានដុល្លារក្នុងឆ្នាំ២០២១ (Video Inside)
មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគប្រមាណជិត២០លានដុល្លារក្នុងឆ្នាំ២០២១។ យោងតាមសេច ក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺនៅក្នុងឆ្នាំ២០២១ កន្លងមកនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួល បានថវិកាបរិច្ចាគសរុបចំនួន ៦លាន៣១ម៉ឺន៨ពាន់ ៤៦៥ ដុល្លារអាមេរិក និងលុយរៀល ៥ម៉ឺន៦ពាន់៣៥១លាន ៥៨ម៉ឺន៧ពាន់៥០០ រៀល។
សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាចំនួន ៤លាន៥២ម៉ឺន១ពាន់ ៦៣០ដុល្លារអាមេរិក និងលុយរៀល ២០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរ ការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនមានការរើសអើង៕