ក្រសួងមហាផ្ទៃស្នើព្រះអង្គម្ចាស់ចក្រាវុធ សម្របសម្រួលផ្ទៃក្នុងបក្ស (Video Inside)

ក្រសួងមហាផ្ទៃ បានស្នើឱ្យព្រះអង្គម្ចាស់ចក្រាវុធ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្សរបស់ខ្លួន ដើម្បីរៀប ចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមលក្ខន្តិកៈ។

យោងតាមលិខិតរបស់ សម្តេចក្រឡា ហោម ស ខេង ផ្ញើទៅកាន់ព្រះអង្គម្ចាស់ចក្រវុធ, ក្រសួងមហាផ្ទៃ បានស្នើឱ្យ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា អនុប្រធានគណបក្សហ៊្វុនស៊ិន ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើសក្បាល ម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមលក្ខន្តិកៈ។

គណបក្សហ្វ៊ុនស៊ិនប៉ិច បានរងនឹងភាពបែកបាក់គ្នាផ្ទៃក្នុងដោយ សេចក្តីរាយការណ៍បញ្ជាក់ថាមានបុគ្គលខ្លះចង់ជ្រើសតាំងព្រះអង្គម្ចាស់ចក្រាវុធជាប្រធានបក្ស និងបុគ្គលខ្លះចង់ ជ្រើសតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តមអារុណរស្មី ដើម្បីដឹកនាំគណបក្ស ហ្វ៊ុនស៊ិនប៉ិច។

សម្តេចក្រឡាហោម ស ខេង ក្នុងលិខិតដដែលបានបញ្ជាក់ ថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវសេចក្ដី សម្រេចលេខ០៤៥របស់ហ្វ៊ុនស៊ិនប៉ិច ដែលតែងតាំងព្រះអង្គ ម្ចាស់នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ស្របតាមប្រការ ៥៩ថ្មី នៃលក្ខន្តិកៈ គណបក្ស។

លិខិតសម្តេចក្រឡាហោមបញ្ជាក់ថា «ដូច្នេះក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃ ក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើស ក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមខ្លឹមសារ នៃលក្ខន្តិកៈ គណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រម ទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃ ច្បាប់ស្តីពីគណបក្សនយោបាយ ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner