ខេត្តកំពតបង្ក្រាបទំនិញខុសច្បាប់នាំចូលពីវៀតណាម (Video Inside)
ទំនិញសមុទ្ទខូចគុណភាពជាង៦ពាន់គីឡូក្រាម ត្រូវបានបង្ក្រាបក្រោយការនាំចូលខុសច្បាប់ពីប្រទេសវៀត ណាមតាមច្រកខេត្តកំពត។ បង្គាចាក់ចាហួយទម្ងន់៦ពាន់២៨៨គីឡូក្រាម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ស្រុកកំពង់ត្រាច បានបង្ក្រាបក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាមកនេះចាប់តាំងពីថ្ងៃទី១៧មករានោះមក។
មន្ត្រីកាំកុង ត្រូលបានថ្លែងថាបង្គាចាក់ចាហួយ ដែលមានសារធាតុគីមីគឺជាទំនិញដែលមនុស្សទទួលទានហើយ នឹងធ្វើឱ្យ មានជម្ងឺឈឺក្រពះ, ប៉ះពាល់ខួរក្បាល, បង្កការក្អួត រាគ និង បង្កជាជម្ងឺផ្សេងៗថែមទៀត។
សេចក្តីរាយការណ៍ រាយការណ៍ដកស្រង់របាយការណ៍របស់គណៈបញ្ជាការឯកភាព ស្រុកកំពង់ត្រាចខេត្តកំពតបានបញ្ជាក់ថាទំនិញ ខុសច្បាប់នេះ មិនត្រឹមតែបង្កខូចសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំនិញធ្វើចរាចរខុសច្បាប់ថែមទៀត។ ក្នុងការបង្ក្រាបនោះ គេបានរកឃើញ ទំនិញគេចពន្ធ ដូចជាមឹក ក្តាមថ្ម ក្តាមសេះ ក្តាមប្រៃ ដែលការដឹកជញ្ជូនពុំ មានច្បាប់អនុញ្ញាតឡើយ ។
កម្ពុជាក្នុងមួយឆ្នាំៗបានខាតបង់លុយ ច្រើនលានដុល្លារដោយសារតែការធ្វើចរា ចរណ៍ទំនិញខុសច្បាប់គេចពន្ធ, និងកម្ពុជានៅបានខាតបង់ប្រាក់ក្នុង មួយឆ្នាំៗរាប់សិបលានដុល្លារទៀតដោយ សារតែពលរដ្ឋទទួលទាន អាហារ គ្មានសុវត្ថិភាពបង្កគ្រោះថ្នាក់ដល់ សុខ ភាព។
រដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត កំពត លោក ស សូ រិ ន បានថ្លែងប្រាប់ អ្នកសារ ព័ត៌មាន ក្នុងស្រុកថាទំនិញខុសច្បាប់ទាំងនេះ ត្រូវបានបង្ក្រាប និងដកហូតដើម្បីរក្សាទុកកម្ទេចចោល៕