សិស្សនាយនគរបាលនិងនាយនគរបាលរង នៃក្របខ័ណ្ឌថ្មីឆ្នាំ២០២០ ចំនួន២០០នាក់ ទទួលបានការបណ្តុះបណ្តាលនូវវគ្គសិក្សា”កម្រិតបឋមវិជ្ជាជីវៈ នគរបាល” នៅសាលានគរបាលជាតិភូមិភាគ៥
ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែនបានថ្លែងថា៖ការប្រកាន់ខ្ជាប់នូវទស្សនៈ”រៀនឲ្យចេះ មិនមែនរៀនឲ្យចប់” ហើយអ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សានឹងមិនត្រូវបានវិញ្ញាបនបត្រ ជូនទេ។ ក្នុងន័យនេះ៖ “គុណភាពមិនអាចសម្រសម្រួលបានឡើយ”។
ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល”កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជូនដល់សិស្សនគរបាលក្របខ័ណ្ឌថ្មី នៅព្រឹក ថ្ងៃទី២០ចែមករានាំ២០២២ នេះ ដោយសិស្សកម្មសិក្សាចំនួន២០០នាក់ ជានារីចំនួន៣១នាក់ ក្នុងនោះមកពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន និង ខេត្តពោធិសាត់ ដោយសិក្សារយៈពេល៤ខែ។
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានថ្លែងទៀតថា៖ នេះគឺជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់ និងចាំបាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗក្នុងវគ្គ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិលក្លាយខ្លួនមកជាកងកម្លាំងនគរបាលជាតិ។ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានគូសបញ្ជាក់ទៀតថា៖សិស្សដែលទទួលបានវិញ្ញាបនបត្រសិក្សាលុះត្រាតែសិក្សាទទួលបានជោគជ័យនឹងអនុវត្តតាមនីតិវិធី និងគោរព នូវបទបញ្ជាផ្ទៃក្នុង របស់សាលាជាធរមាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យឯក មនោសែន ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃនិងក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សាលាបានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើការសំខាន់ៗទាំងការងាដឹកនាំគ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀនក្នុងការពង្រឹងនូវវិន័យដល់ និស្សិត-សិក្ខាកាមសិស្សនាយនគរបាលនិងនាយនគរបាលរងក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីសំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ដើម្បីឲ្យឆ្លើយតបទៅនិងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងដើម្បីឆ្លើយតបទៅនិងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈនៃវគ្គបណ្តុះបណ្តាល”កម្រិតបឋមវិជ្ជាជីវៈនគរបាល” សម្រាប់សិស្សនាយនគរបាលនិងនាយនគរបាលរងក្របខ័ណ្ឌថ្មីឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្តមសេនីយ័ សាស្ត្រាចារ្យអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានផ្តល់នូវអនុសាសន៍ថល់សិស្សនគរបាលគ្រប់ៗរូបត្រូវចូលរួមអនុវត្តតាមវិធានការសុវត្ថិភាព៣.កុំនិង៣.ការពារក្មុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-19។ត្រូវខិតខំនិងយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំ នឹងត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។ក្នុងនោះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានធ្វើការក្រើនរំលឹកដល់សិស្សកម្មសិក្សាទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ” ត្រូវរៀនឲ្យចេះ មិនមែនរៀនឲ្យចប់” ហើយ “គុណភាព មិនអាចសម្របសម្រួលបានឡើយ”។ នៅពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី និងជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានសីលធម៌ល្អមានការទទួលខុសត្រូវលើការងាររបស់ខ្លួន និងត្រូវប្រកាន់នញវភាពស្មោះត្រង់ដើម្បីឲ្យថ្នាក់ដឹកនាំ ផ្តល់នូវជំនឿទុកចិត្តមកលើខ្លួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )