វេទិកាទេសចរណ៍អាស៊ាននាំប្រតិភូ អ្នកសារព័ត៌មានជាតិ-អន្តរជាតិដើរកម្សាន្តគោលដៅសំខាន់ៗនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាឱកាសរៀបចំវេទិកាទេសចរណ៍អាស៊ាន ម្ចាស់ផ្ទះកម្ពុជាបានរៀបចំដឹកនាំគណៈប្រតិភូ សារព័ត៌មានជាតិ-អន្តរជាតិទៅទស្សនកិច្ច Pre & Post Tour នៅតាមគោលដៅទេសចរណ៍សំខាន់ៗនៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដល់ភ្ញៀវទេសចរ និងដើម្បីបង្កើននូវកិច្ចសហប្រតិការរវាងដៃគូពាក់ព័ន្ធផងដែរ។

ដំណើរកម្សាន្តនេះធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានគណៈប្រតិភូ ATF និងមន្រ្តីក្រុមការងារពាក់ព័ន្ធចូលរួមសរុបចំនួន៨២នាក់ រួមមាន គណៈប្រតិភូមកពីប្រទេសឡាវ ម៉ាឡេស៊ី វៀតណាម UNWTO, Destinations Mekong សារព័ត៌មានជាតិ-អន្តរជាតិ និងអង្គការ Swisscontact។

គោលដៅកម្សាន្តនាឱកាសនោះ រួមមាន កោះថាស កោះសង្សារ កោះឋានសួគ៌ (ម៉ាហ្វីយ៉ា រីស្សត) រមណីយដ្ឋាន Royal Sands Resort និងកោះរ៉ុងសន្លឹម នៃទឹកដីខេត្តព្រះសីហនុ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner