ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo សម្តេចតេជោ ហ៊ុន សែន ហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ថាជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត

អត្ថបទដោយ៖
AMS OneMinute

ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo សម្តេចតេជោ ហ៊ុន សែន ហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah ថាជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត បន្ទាប់ពី Saifuddin Abdullah បានវាយប្រហារទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោទៅកាន់មីយ៉ាន់ម៉ាកន្លងទៅ។

សម្តេចតេជោបានគូសបញ្ជាក់ថា “ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំងនាពេលកន្លងទៅនេះក៏ដោយ ប៉ុន្តែគាត់មិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ។” នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

“ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា កន្លងទៅនេះ គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ មិនមែនដាំមួយថ្ងៃហើយរំពឹងថាបានផ្លែផ្កាភ្លាមនេះទេ ព្រោះទាមទារពេលវេលា ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ”។

២១ មករា ២០២២

ads banner