ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជេីញ សំណេះសំណាលជាមួយសិស្សទូទាំងស្រុកពញាក្រែកដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១

ត្បូងឃ្មុំ ៖ នៅព្រឹក ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជេីញ សំណេះសំណាល ជាមួយសិស្សទូទាំងស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងវិទ្យាល័យជាច ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ។

មានមតិសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស ឯកឧត្តម វង សូត រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិត ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកសាបព្រោះ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែបវិទ្យាសាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា លទ្ធផលដែលយើងសម្រេចបាននាពេលនេះ គឺបានមកពីការខិតខំរបស់ក្មួយៗ មាតា បីតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយរដ្ឋមន្រ្តី បានបង្កើតសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណល្អប្រសើរដល់ក្មួយៗបានចូលរៀនដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួននាពេលអនាគត។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានធ្វើការអប់រំ ណែនាំបន្ថែមដល់ក្មួយៗសិស្សានុសិស្ស ទាំងចំណេះដឹង និងបទពិសោធន៍ ទុកជាពុទ្ធិសម្រាប់យកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែម នាពេលអនាគត។
ដោយឡែក សម្រាប់ស្រុកពញាក្រែក បេក្ខជនមកប្រឡងសរុបចំនួន៩៨៤នាក់ បេក្ខជនប្រលងជាប់៦៧៦នាក់ ស្មេីនឹង៦៨.៧០% បេក្ខជនប្រឡងធ្លាក់ចំនួន៣០៨នាក់ ស្មេីនឹង៣១.៣០% ។ ក្នុងនោះបេក្ខជននិទ្ទេសA ចំនួន៨នាក់ និទ្ទេសB ចំនួន២៩នាក់ និទ្ទេសC ចំនួន១១៨នាក់ និទ្ទេសD ចំនួន២៣១នាក់ និងនិទ្ទេសE ចំនួន២៩០នាក់។

សូមជម្រាបជូន ថា បេក្ខជន ដែលប្រឡងជាប់និន្ទេសA ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០០$, និទ្ទេសB ចំនួន៣៤ នាក់ ដោយក្នុងម្នាក់ៗទទួលបានទូរស័ព្ទ ដៃមួយគ្រឿង , និទ្ទេស C ចំនួន១២៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺន រៀល និងនិទ្ទេសD និង និទ្ទេស E ដោយក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺន រៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner