រោងចក្រដេកាបូបនិងដេអាវពោងសម្រាប់ហែលទឹក១កន្លែង ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញ ខណ:ពេលដែលកម្មករកម្មការីនីបានដល់ម៉ោងសម្រាកចេញមកហូបបាយថ្ងៃត្រង់

ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​នេះ បាន​កើតឡើង​នា​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ នៅ​ចំនុច​ខាងកើត​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ស្រ​ង៉ែ ឃុំ​ឌ​ត្តម​សូ​រិ​យា ស្រុក​ត្រាំកក់​ខេត្តតាកែវ ។

បើ​តាម​សម្តី​កម្មករ​រោងចក្រ​របស់​ក្រុមហ៊ុន​អៅ​ដរ​ហ្គៀ​រ បានអោយ​ដឹង​ថា រោងចក្រ​នេះ​ដេ​កាបូបយួ និង​អាវ​ពោង​សម្រាប់​ពាក់​ហែល​ទឹក ហើយ​មាន​ថៅកែ​ជា​ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង ដោយ​រោងចក្រ​នេះ​មាន​កម្មករ កម្ម​ការី​នី​សរុប​ចំនួន​១៣៩៦​នាក់ ក្នុង​ស្រី​១១២២​នាក់ ។

កម្មករ​កម្ម​ការី​នី​រោងចក្រ​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​ពេល​បងប្អូន​យើង​កំពុង​តែ​ហូប​បាយ​ខាងក្រៅ​រោងចក្រ​នោះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ហើយ​ឃើញ​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​ឆេះ​កន្លែង​ដាក់​សម្ភារ​:​ពី​ខាងត្បូង ដោយ​មិន​មាន​នរណា​ជួយ​កើត​ឡើយ ឆេះ​ជិត​កន្លះ​ម៉ោង​ទើប​មាន​ឡានទឹក​ទៅ​ជួយ​បាញ់​ពន្លត់ តែ​ដោយសារ​ក្នុង​រោងចក្រ​សម្ភារៈ​សុទ្ធតែ​ជាតិ​ស្នោ និង​ជ័រ​នោះ ទើប​ធ្វើ​អោយ​អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​សន្ធោសន្ធៅ​បែប​នេះ រហូត​មក​ដល់​ម៉ោង​៣​រសៀល​នេះ​ទៅ​ហើយ អណ្តាតភ្លើង​នៅ​តែ​បន្ត​ឆាបឆេះ​ដោយ​រថយន្ត​ពន្លត់អគ្គីភ័យ​មិន​ទាន់​គ្រប់គ្រង​បាន​ទៅ​ឡើយ​ទេ ។

ចំពោះ​ករណី​ឆេះ​ខាងលើ​នេះ ខាងយើង​នៅ​មិន​ទាន់​ដឹង​ថា ឆេះ​រោងចក្រ​មួយ​នេះ​ដោយសារ​អ្វី និង​ឆេះ​អស់​អ្វីខ្លះ​ដែរ ៕

ads banner