សម្តេចតេជោ ហ៊ុន សែន ផ្ញើសារតាមប្រធានាធិបតីឥណ្ឌូនេស៊ី ដោយហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត»

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើង បន្ទាប់ពីលោក Saifuddin Abdullah បានផ្តល់បទសម្ភាសន៍ជាមួយព័ត៌មាន Aljazeera ដោយបានវាយប្រហារទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅនេះ។ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដោយស្នើរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បញ្ជូនសារប្រតិកម្មរបស់សម្តេចបន្តទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានប្រាប់បណ្តាញព័ត៌មាន នៅក្រោយជំនួប

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញការប្រតិកម្មខ្លាំងៗចំពោះសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដោយហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានហៅលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ជាអ្នកការទូតមិនយល់ពីសិល្បៈការទូត ហើយព្រហើនហ៊ានប្រើសម្តីវាយប្រហារលើប្រធានអាស៊ាន។លោក កៅ គឹមហួន បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោនាយរកដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំងនាពេលកន្លងទៅនេះក៏ដោយ ប៉ុន្តែគាត់មិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ»។លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលបានជជែកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី មកបញ្ជាក់ទៀតថា «ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា កន្លងទៅនេះ គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ មិនមែនដាំមួយថ្ងៃហើយរំពឹងថាបានផ្លែផ្កាភ្លាមនេះទេ ព្រោះទាមទារពេលវេលា ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ»។

លោក កៅ គឹមហួន ក្នុងជំនួបនេះ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី មិនយល់ពីសិល្បៈនៃការទូតនោះឡើយ៕

។។។។

ads banner