ការឆ្លងវីរុសក្នុងសហគមន៍ថ្ងៃនេះ៣០ករណី

កម្ពុជាមានករណីឆ្លងវីរុសអូមីក្រុងថ្ងៃនេះ ចំនួន៣០ករណី ដែលជាចំនួនឆ្លងច្រើនជាលើកដំបូងហើយចាប់តាំងពីមានការឆ្លងចូលក្នុងសហគមន៍នោះមក។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមតួលេខឆ្លង៤២ករណី នេះវីរុសបំប្លែងថ្មីអូមីក្រុងនេះ ការឆ្លងចូលក្នុងសហគមមាន៣០ករណី, ចំណែកការឆ្លងនាំចួលមកពីក្រៅមាន១២ករណី។ គិតត្រឹមថ្ងៃទី២១មករានេះ, តួលេខឆ្លងអូមីក្រុងក្នុងសហគមន៍បានកើនដល់១៥២ករណីហើយ បើគិតសារុបក្នុងប្រទេសវិញមានចំនួន៥១៥ករណី។ កម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ មិនមានករណីស្លាប់ដោយជម្ងឺកូវីដ-១៩ឡើយ ដែលការចៀសផុតពីការបាត់បង់ ជីវិតនេះ បានបន្តជាប់គ្នារយៈពេល១៧ថ្ងៃហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី២០ខែមករាឆ្នាំ២០២២, ការឆ្លងជំងឺកូវីដ ១៩សារុបទូទាំងប្រទេសមានចំនួន១២ម៉ឺន៩៥៦ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៧ពាន់១៨០នាក់រួម ទាំងការព្យាបាលជាសះស្បើយថ្ងៃនេះ ចំនួន១៨នាក់ថែមទៀត, ចំណែកការស្លាប់នៅមានតួលេខ ៣ពាន់ ១៥ នាក់ ជាដដែល។

។។។។

ads banner