វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាទទួលបានសម្ភារបរិក្ខារពីក្រុមហ៊ុនទឹកពិសារវីតាល និងមីជាតិ

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ ចាំបាច់ទាំងនេះ ទើបក្រុមហ៊ុន វ័នម៉រ លីមីធីត ដែលមានទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំបំពាក់ជូនវិទ្យាស្ថាន តាំងពីឆ្នាំ២០២១ មកម៉្លេះ ប៉ុន្តែដោយការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ បានធ្វើអោយយើងពន្យារការជួបជុំរហូតមកដល់ពេលនេះ ទើបយើងមានឱកាសបានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ ស្របតាមបែបបទ គន្លងប្រក្រតីភាពថ្មី»។

នេះជាប្រសាសន៍របស់លោកជំទាវ ជឹង សុគន្ធាវី  អគ្គនាយិកាក្រុមហ៊ុន វ័នម៉រ លីមីធីត ក្នុងនាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារបរិក្ខារ ជូនទៅដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២។ លោកជំទាវអគ្គនាយិការបន្តថា ការផ្តល់ជូនសម្ភារបរិក្ខារ រួមមានម៉ាស៊ីនត្រជាក់៦គ្រឿង និងប៉ាដារពាក្យស្លោកជាច្រើនផ្ទាំង លម្អជុំវិញបរិវេណ ទីធ្លាវិទ្យាស្ថាន ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប នឹងតម្រូវការចាំបាច់របស់វិទ្យាស្ថាន និងជាចំណែក នៃការអភិវឌ្ឍគុណភាព អប់រំនៅកម្ពុជា តាមរយៈការបំពាក់ ជូននូវសម្ភារបរិក្ខារទំនើបៗ ដែលផ្តល់នូវអំណោយផលដល់ការប្រជុំ និងសិក្សារបស់និស្សិត ដែលកំពុងសិក្សានៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

ក្នុងកម្មវិធីនោះផងដែរ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេស កម្ពុជា បានឲ្យដឹងថា «ក្នុងនាមវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដែលជាគ្រឹះស្ថានបណ្តុះបណ្តាល សាធារណៈមួយ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ យើងខ្ញុំសូមឆ្លៀត ឱកាសនេះសំដែង នូវអំណរគុណ ជាពិសេសចំពោះ ក្រុមហ៊ុនទឹកពិសា វីតាល់ និងមីជាតិ ដែលបានចូលរួមគាំទ្រ ដល់វិទ្យាស្ថានជាតិបច្ចេកទេសជាដរាប មិនថាការផ្តល់ជូននូវសម្ភារ និង ការឧបត្ថម្ភផ្សេងៗ តួយ៉ាងដូចថ្ងៃនេះ ការផ្តល់ជូននូវម៉ាស៊ីនត្រជាក់នេះ ពិតជាបានជួយសម្រួល ដល់តម្រូវការចាំបាច់ របស់វិទ្យាស្ថាន និងស្តែងចេញពីការយកចិត្តទុកដាក់របស់វិស័យឯកជន ក្នុងចូលរួមសកម្មភាពសង្គម ជាពិសេសលើវិស័យអប់រំ»។

សូមបញ្ជាក់ថា ក្រុមហ៊ុនវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសា ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។ វីតាល់ ត្រូវបានទទួលស្គាល់ និងពេញនិយម ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានវត្តមានក្នុងទីផ្សារ តាំងពីឆ្នាំ២០១០ មកម៉្លេះ។ ចំណែក ផលិតផលមីជាតិ ជាផលិតមីកញ្ចប់ឆ្អិនស្រាប់ ដែលមានរសជាតិ បែបខ្មែរដំបូងគេ ផលិតដោយជនជាតិខ្មែរ និងត្រូវបានទទួលស្គាល់លើគុណភាព អនាម័យ ជាផលិតផលមីកញ្ចប់ក្នុងស្រុក ដែលមានរសជាតិឆ្ងាញ់ពិសា៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner