សហព័ន្ធបាល់ឱបកម្ពុជា បានសហការជា អង្គការ ChildFund Rugby ដើម្បីដាក់ដំណើរការនូវគម្រោងអភិវឌ្ឍវិស័យកីឡាបាល់ឱបនៅកម្ពុជា

សហព័ន្ធបាល់ឱបកម្ពុជា បានចាប់ដៃនៃភាពជាដៃគូរសហការជាមួយ ChildFund Rugby ដើម្បីដាក់ដំណើរការនូវគម្រោងអភិវឌ្ឍវិស័យកីឡាបាល់ឱបនៅកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Sunway រាធានីភ្នំពេញ ។ កម្មវិធីប្រកាសជាដៃគូសហការនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ព្រុំ ប៊ុនយី ទីប្រឹក្សា ក្រសួងអប់រំយុវជននិងកីឡា លោក លន់ សាមឌី អនុប្រធានសហព័ន្ធបាល់ឱបកម្ពុជា និងលោក ប្រាស្សាន វើម៉ា (Prashant Verma) នាយកអង្គការឆាលហ្វាន ប្រចាំប្រទេសកម្ពុជា តំណាងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ ។


លោក លន់ សាមឌី បានលើកឡើងថា គម្រោងអភិវឌ្ឍនវិស័យកីឡាបាល់ឱបនៅកម្ពុជា គឺជាកម្មវិធីកីឡាសម្រាប់ការអភិវឌ្ឍនប្រកបដោយភាពឆ្នៃប្រឌិត ។ តាមរយៈកិច្ចសហការនេះនឹងជួយដល់កុមារ ព្រមទាំងយុវជន ជំនះរាល់ឧបសគ្គ ជំរុញការផ្លាស់ប្តូរសង្គមប្រកបដោយភាពវិជ្ជមាន ពិសេស ជួយជ្រោម ជ្រែង ដល់វិស័យកីឡាបាល់ឱបកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។


លោក ប្រាស្សាន វើម៉ា (Prashant Verma) ក៏បានលើកឡើងដែរថា ChildFund Rugby បានសហការជាមួយសហព័ន្ធនៃកីឡាបាល់ឱប ជាច្រើននៅលើពិភពលោក ដើម្បីគាំទ្រជាមួយសហព័ន្ធកីឡាបាល់ឱបជាច្រើនក្នុងកម្រិតថ្នាក់ជាតិថ្នាក់តំបន់និងថ្នាក់អន្តរជាតិ ។

សព្វថ្ងៃនេះដៃគូក្នុងប្រទេសរបស់សហព័ន្ធកីឡាបាល់ឱប បានបង្វឹកគ្រូកីឡាចំនួន៥០០រូប ដោយបានចែករំលែកពីកីឡាបាល់ឱបនិងបំណិនជីវិតទៅឲ្យក្មេងចំនួន ៥០០០០នាក់នៅក្នុងតំបន់ ដែលមានស្រី៥០ភាគរយ។ បំណិនជីវិតទាំងនេះនឹងជួយជ្រុំជ្រែងការលូតលាស់ និងសុខភាពល្អ។ នៅពេលដែលយើងយកកីឡាបាល់អោបទៅប្រើក្នុងការបង្រៀនអំពីបំណិនជីវិតយើងក៏បាននាំមកនូវឱកាសយ៉ាងច្រើនទៅដល់យុវជនដើម្បីឲ្យពួកគាត់បានរៀនអំពីជំនាញ ដែលពួកគាត់ត្រូវការនៅក្នុងសង្គម ការធ្វើការជាក្រុម ក្លាយជាបុគ្គលនាំមុខក្នុងសហគមន៍និងរៀនកាន់តែពូកែក្នុងសាលា ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner