និស្សិតម្នាក់កំពុងតែទទួលទានអាហារជាមួយក្រុមគ្រួសារ និងមិត្តភក្តិដែលជាអង្គរក្ស ស្រាប់តែយកកាំភ្លើងខ្លីធ្វើអត្តឃាតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជានិស្សិតម្នាក់កំពុងតែផឹកស៊ីជាមួយក្រុមគ្រួសារ និងមិត្តភក្តិដែលជាអង្គរក្ស (មានងារជាអាវុធហត្ថនៅរាជធានីភ្នំពេញ) សុខៗស្រាប់តែបាញ់សម្លា.ប់ខ្លួនឯងដោយមិនដឹងមូលហេតុ ខណៈពេលដែលមិត្តភ័ក្តិបានទុកកាំភ្លើងខ្លី នៅលើកៅអីអង្គុយដែលនៅក្បែរជនរងគ្រោះ (និស្សិត) ហើយក៏បានចេញទៅទិញម្ហូបនៅខាងក្រៅបាត់ ស្រាប់តែនិស្សិតរូបនេះយកកាំភ្លើងខ្លីអាមេបញ្ចូលគ្រាប់ រួចបា.ញ់ក្បាលខ្លួនឯងផ្នែកខាងស្តាំ បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលពេញប៊ូទិចនោះតែម្តង ដែលបានកើតឡើងនៅវេលាម៉ោង២០និង៥០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុច ប៊ូទិច គ្រីសណា វីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
សេចក្តីរាយការណ៍បន្តថា និស្សិតរងគ្រោះខាងលើមានឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ចំណែកកាំភ្លើងខ្លីដែលត្រូវជនរងគ្រោះយកមកបា.ញ់ខ្លួនឯងនេះ ម៉ាក G-Lock17 ដែលជារបស់ឈ្មោះ រតនា ហៅខ្លា៩ ភេទប្រុស មិនស្គាល់ត្រកូល (ជាអាវុធហត្ថនៅរាជធានីភ្នំពេញ) ។
បើតាមលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះថា នៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ (រស់ សៀវលាង) កំពុងតែហូបចុកជួបជុំគ្នាជាមួយក្រុមគ្រួសារនៅ «ប៊ូទិច គ្រីស ណាវីឡា» ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ប្រភពដដែលបន្តថា លុះរហូតដល់វេលាម៉ោង២០និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែល ស្រាប់តែជនរងគ្រោះបានយកកាំភ្លើងខ្លីម៉ាក G-Lock17 ដែលជារបស់ឈ្មោះ រតនា ហៅខ្លា៩ មិនស្គាល់ត្រកូល (ជាអាវុធហត្ថនៅរាជធានីភ្នំពេញ ) ដោយឈ្មោះ រតនា រូបនេះបានទុកអាវុធនៅលើកៅអីអង្គុយដែលនៅក្បែរជនរងគ្រោះ ហើយក៏ចេញទៅទិញម្ហូបនៅខាងក្រៅបាត់ ភ្លាមៗនោះជនរងគ្រោះក៏បានយកកាំភ្លើងខ្លីនោះ អាមេបញ្ចូលគ្រាប់ រួចក៏បា.ញ់ក្បាលខ្លួនឯងផ្នែកខាង ស្តាំ បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
បើតាមការបំភ្លឺរបស់ឈ្មោះ ប្រាក់ សារិន ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បាន ប្រាប់ថា នៅកំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់គាត់បានទទួលមរណភាព កូនប្រុសរបស់គាត់ឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗនិយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្តទៀត ហើយក៏ធ្លាប់និយាយថារកសម្លា.ប់ខ្លួនពីរដងមកហើយ ដោយឃើញបែបនោះ រូបគាត់ (ជាឪពុក) ក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំរំងាប់អារម្មណ៍ជាប្រចាំថ្ងៃ ។
បុរសជាឪពុកជនរងគ្រោះបន្តថា កន្លងមក កូនប្រុសរបស់គាត់ធ្លាប់បានទៅចូលរួមបា.ញ់អាវុធគ្រាប់ពិតនៅទីលានជាច្រើនលើក ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមគ្រួសាររបស់របស់គាត់ក៏បានទៅភ្នំពេញ ដើម្បីចូលរួមពិធីភ្ជាប់ពាក្យក្មួយ ។ ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់គាត់ក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅ «ប៊ូទិក គ្រីសណាវិឡា» ស្ថិតក្នុងភូមិសាលាកន្សែងនេះ លុះដល់វេលាម៉ោង១៩និង៣០នាទីយប់ រូបគាត់និងក្រុមគ្រួសារបានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះតែម្តង ដោយក្រុមគ្រួសារខ្លួន និងម្ដាយមីងបានហូបចុកនៅខាងក្រៅ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំ២នាក់ គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក។
ប្រភពដដែលបន្តថា ខណៈពេលកំពុងផឹកនោះ កូនប្រុសរបស់គាត់ក៏បានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះ ព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់ ។ ជាក់ស្ដែងនៅវេលាម៉ោងប្រហែល២១និង០០នាទីយប់ ខណៈពេលកំពុងហូបចុកជុំគ្នានោះ ក៏ស្រាប់តែលឺសូរសម្លេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមៗនោះរូបគាត់ក៏បានស្ទុះទៅមើល ក៏ស្រាប់តែឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លា.ប់ផ្ងារពោះនៅក្នុងថ្លុកឈា.ម ហើយពេលនោះរូបគាត់ក៏បានលើកជួយសង្គ្រោះកូនដែរ ប៉ុន្តែរូបគេបានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ដោយពេលនោះរូបគាត់មិនបានឃើញអាវុធនៅក្បែរស.ពកូនប្រុសនោះទេ។ ហើយក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្ស ហើយក៏ជាម្ចាស់អាវុធនោះ បានយកអាវុធនោះមកទុកនៅកន្លែងកើតហេតុនោះវិញ ហើយក៏បានចេញទៅបាត់តែម្តង ។
បើតាមលោកនាយការិយាល័យ បានបញ្ជាក់ថា ផ្អែកតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះ និង ការសន្និដ្ឋានរបស់ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ និងបានការសន្និដ្ឋានរបស់លោកគ្រូពេទ្យជំនាញទៀត ករណីខាងលើនេះ គឺជាករណីអត្តឃា.ត (បា.ញ់សម្លា.ប់ខ្លួនឯង ) ។
លោកបានបន្ថែមថា ចំពោះឈ្មោះ រតនា ហៅខ្លា៩ ដែលជាម្ចាស់អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់ស្រមោល។ រីឯវត្ថុតាង (អាវុធG-Lock17) វិញ ត្រូវបានកម្លាំងបច្ចេកធ្វើការចាប់យកទៅរក្សាទុកបណ្តោះអាសន្ន។ ហើយបច្ចុប្បន្ន ជនរងគ្រោះត្រូវបានកម្លាំងការិយាល័យនគរបាលជំនាញ ប្រគល់សាកស.ពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕