សហព័ន្ធកីឡាវ៉ូវីណាម ពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ចៅក្រម-អាជ្ញាកណ្ដាល

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល ចៅក្រម-អាជ្ញាកណ្ដាលប្រចាំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ ទី១៩ ដល់ថ្ងៃ ទី២៣ ខែ មករា ឆ្នាំ២០២២ នៅអាគារទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
ឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា មានរយៈពេល៥ថ្ងៃ មានសិក្ខាកាម ២៥រូប មកពី ១០រាជធានី-ខេត្តចូលរួម ក្រោមបទបង្ហាញរបស់គ្រូឧទ្ទេស ២រូប គឺលោក Nguyen Van Coung និងលោក ទេព ជីវសុខុម ។


ឯកឧត្តម អគ្គលេខាធិកា បានគូបញ្ជាក់ទៀតថា នេះជាវគ្គបណ្តុះបណ្តាលមួយដែលសហព័ន្ធរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ចៅក្រម-អាជ្ញាកណ្ដាលរបស់យើង ដើម្បីឲ្យឆ្លើយតបជាមួយនឹងការប្រកួត ក៏ដូចជាព្រឹត្តិការណ៍នានា ក្នុងកម្រិតជាតិ អន្ដរជាតិ ខណៈនៅពេលខាងមុខ យើងមានបេសកកម្មធំៗច្រើន នាដូចជាកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ នៅដើមឆ្នាំ២០២៣ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលយើងត្រូវតែពង្រឹងនូវធនធានមនុស្សរបស់យើងឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

ជាមួយគ្នានោះ ឯកឧត្តម ក្នុងនាមសហព័ន្ធ ក៏សូមអំពាវនាវដល់សិក្ខាកាមទាំងអស់ សូមមេត្ដាយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹង ក្រោមបទបង្ហាញរបស់គ្រូឧទ្ទេស ដែលមានបទពិសោធន៍កម្រិតអន្ដរជាតិ ធ្វើយ៉ាងណាត្រូវពង្រឹងសមត្ថភាពខ្លួនយើង ដើម្បីឆ្លើយតបជាមួយតួនាទីភារកិច្ចរបស់យើងនាពេលខាងមុខ ពិសេសការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្ររបស់យើង ស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលជំរុញធ្វើយ៉ាងណាឲ្យមន្ដ្រី ចៅក្រម អាជ្ញាកណ្ដាល ត្រូវប្រកបដោយសុក្រឹត្យភាពក្នុងការកាត់សេចក្ដី ក្នុងការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិ ៕សម្រួល ដោយ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner