រាជរដ្ឋាភិបាលប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ (Video Inside)

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងកូវីដ១៩ សម្រាប់ជុំទី៨ ត្រូវបានចាប់ផ្តើម ដែលនឹងមានរយៈពេល៣ខែរវាងពីខែមករាដល់ខែមីនា។ សេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទើបទទួលបានថ្ងៃនេះ បានសរសេរថារយៈពេលអនុវត្តបន្តនឹងត្រូវកំណត់ដោយឡែកផ្អែកតាមសភាព ការណ៍វិវត្តន៍ជាក់ស្តែង។

កម្ពុជាបានចាប់ផ្តើមបើកប្រទេសនិងដំណើរការសេដ្ឋកិ​ច្ចជាតិជាបណ្តើរសាឡើងវិញ ចាប់តាំងពីដើមខែវិច្ឆិកាឆ្នាំ២០២១។ ក្នុងដំណាក់កាលជាបន្តបន្ទាប់មកនេះ, វិស័យវាយនភណ្ឌកាត់ដេរបានវិវត្តន៍ ល្អទៅមុខ ប៉ុន្តែស្ថានភាពផ្នែកវិស័យទេសចរណ៍នៅមិនទាន់ល្អនៅឡើយទេ។

ក្នុងសប្តាហ៍នេះផងដែរ ដើម្បីជួយ កម្មករនិយោជិតក្នុងវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានប្រកាសបន្តការជួយឧបត្ថម្ភជាដដែលចំពោះកម្មករ និយោជិតដែលព្យូរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍, ប៉ុន្តែរាជរដ្ឋាភិបាលបានប្រកាសការផ្តាច់ឧបត្ថម្ភ ចំពោះកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner