ឡូអេនជីឡេស៍៖ ក្រុមចោរប្លន់ទំនិញដែលកំពុងកើនឡើងបាននិងកំពុងឆក់យកកញ្ចប់ឥវ៉ាន់ពីរថភ្លើងក្នុងទីក្រុង Los Angeles ។
យ៉ាងហោចណាស់ក្រុមហ៊ុនដឹកទំនិញធំមួយនិយាយថា ចោរលួចមានសភាពអាក្រក់ណាស់ ខណៈដែលរថភ្លើងរបស់ពួកគេឆ្លងកាត់ទីក្រុងទាំងមូល។ សំបុត្ររាប់ពាន់ប្រអប់ត្រូវបានបោះចោលរាយប៉ាយពាសពេញផ្លូវរថភ្លើងនៅភាគខាងកើតទីក្រុង Los Angeles។ បើតាមការអះអាងរបស់ប្រជាជនក្នុងតំបន់ ក្រុមចោរបានកំណត់គោលដៅលើរថភ្លើង និងស្ថានីយ៍រថភ្លើងដើម្បីព្យាយាមលួចប្រអប់សំបុត្រ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ផ្នែកនៃផ្លូវរថភ្លើងនេះកំពុងត្រូវបានបោសសម្អាតដោយក្រុមហ៊ុនដឹកជញ្ជូន Union Pacific ដែលដំណើរការលើផ្លូវដែកនេះ ហើយពួកគេបានធ្វើការបោសសម្អាតជាច្រើនដងក្នុងរយៈពេល ០៣ខែចុងក្រោយនេះ៕ ប្រភព៖ BBC និង7News





