​ព្រឹកនេះ​! ​ថៃ​ប្រកាស​ថា​ ​ឆ្លង​កូ​វី​ដ​១​៩​ ​ជាង​៧​ពាន់​នាក់

​ប្រទេស​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​មករា​ ​២​០​២​២​នេះ​ថា​ ​ខ្លួន​រក​ឃើញ​ករណី​កូ​វី​ដ​ថ្មីៗ​ ​ចំនួន​៧​១​៣​៩​នាក់​ ​និង​ស្លាប់​១​៣​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​ក្នុងចំណោម​ជាង​៧​ពាន់​នាក់​នេះ​ ​មានតែ​១​៩​៥​នាក់​ទៀត​ ​ជា​ករណី​នាំចូល​ ​ក្រៅពី​នេះ​ ​សុទ្ធតែ​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ ​ប៉ុន្តែ​ ​ក៏មាន​អ្នកជំងឺ​ ​ជាង​៨​ពាន់​នាក់​បាន​ជាសះស្បើយ​ផង​ដែរ​។​

​ចាប់តាំង​ពី​កើតមាន​កូ​វី​ដ​ដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​២​ ​ថៃ​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ​២​,​២​៨​០​,​១​០​៩​នាក់​ហើយ​ ​ស្លាប់​កើន​ដល់​ ​២​២​០​៤​៥​នាក់​ហើយ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២​៤​ ​មករា​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner