ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ ​ព្រមទាំងក្រុមការងារ អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២២៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តមឧប នាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និង​ជនបទ និងលោកជំទាវ និងសមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ រួមនឹងលោកឧកញ៉ា ឡាំ លី ប្រធានក្រុមហ៊ុនផលិតឱសថ មេឌីកូ បានរួមគ្នានាំយកអំណោយ មកចែកជូនគ្រួសារក្រីក្រចំនួន២២៥គ្រួសារ មកពីឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីនេះ ត្រូវបានរៀបចំធ្វើនៅមុខខ្លោងទ្វារប្រាសាទបារមីបន្ទាយទ័ព ខេត្តព្រះសីហនុ ដែលយកតាមរចនាបទខ្លោងទ្វារទន្លេអុំ ប្រាសាទអង្គរវត្តធំ ។

លោក ហ្សាវ ហ្ស៊ីតឺ ប្រធានសមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ បានឲ្យដឹងថា ដោយទឹកចិត្តអាណិតស្រឡាញ់ចំពោះបងប្អូនប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩ និងគ្រោះធម្មជាតិផ្សេង​ៗ      សមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ បានបរិច្ចាកស្បៀង និងថវិកា ដោយក្តីស្រឡាញ់ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាត ហើយសមាគម នឹងបន្តសកម្មភាពបែបនេះបន្តទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បាននាំយកនូវការសាក​សួរ​សុខទុក្ខ​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខ និងការលំបាក​នានា​របស់​បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសម្តេចតែងតែណែនាំដល់មន្ត្រីទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពោលគឺមិនត្រូវទុកឲ្យនរណាម្នាក់ជួបការលំបាកខ្វះខាតរហូតដល់ដាច់ពោះស្លាប់នោះទេ។ ឯកឧត្តមបន្តថា ក្នុងគ្រាដ៏លំបាកនៃការដោះស្រាយបញ្ហាជម្ងឺកូវីដ១៩ និងគ្រោះធម្មជាតិនានា, រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ​ប្រកបដោយភាពប៉ិនប្រសព្វ​​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី  បានខិតខំគ្រប់លទ្ធភាព និង​កៀរគរ​ធនធាន ដើម្បី​ជួយ​ដោះស្រាយ​ជីវភាពរស់នៅ និងថែរក្សាសុខភាពជូន​ដល់​ប្រជា​ពលរដ្ឋនៅគ្រប់ទី​កន្លែង​ទាំងអស់​ ដោយធានាថា ប្រជា​ពលរដ្ឋ​គ្រប់រូប មានសុវត្ថិភាព​គ្រប់​គ្រាន់ មានស្បៀងហូប​គ្រប់គ្រាន់ មាន​ជម្រក​ស្នាក់​នៅ​សមរម្យ និងមាន​ការថែទាំសុខភាពបានល្អគ្រប់ៗគ្នា។

ឯកឧត្តម ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះជម្ងឺកូវីដ១៩ និងជម្ងឺដង្កាត់ផ្សេងៗទៀត បើទោះបីជាស្ថានភាពនៃជម្ងឺកូវីដ១៩ ​មានការថមថយក៏ដោយ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ បីការពារ និងបីកុំ ឲ្យបានខ្ជាប់ខ្ជួន ។

អំណោយដែលយកមកចែកជូន គឺក្នុង១គ្រួសារទទួលបានអង្ករ ៣០គ.ក្រ, មី, ទឹកស៊ីអ៊ីវ, ប្រេងឆា ដប, សាប៊ូ , សម្លៀកបំពាក់១សម្រាប់, ម៉ាស់, ថ្នាំពេទ្យ ,និងថវិកា ៥ម៉ឺនរៀល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner