អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន១១​នាក់ ឱ្យចូល​ខ្លួន​បំភ្លឺ​ពាក់​ព័​ន្ធសំណុំរឿង​មួយចំនួន

ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) បានចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន១១​នាក់ ​ឱ្យចូល​ខ្លួន​បំភ្លឺ​នៅអង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​លើក​ទី​២ នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ខាងមុខនេះ​ ពាក់ព័ន្ធ​នឹងសំណុំរឿងប្រឆាំង​នឹង​អ្នករាជការ​សាធារណៈមាន​ស្ថាន​ទ​ម្ង​ន់​ទោស ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និងប្រើប្រាស់​ឯក​ស​សារ​ក្លែង និង​សមគំនិត​ក្នុងការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ អ​.​ប​.​ព​.​បាន​បញ្ជាក់ថា​ ក្នុងករណី​ដែល​សាមីខ្លួន​នៅតែ​គេចវេស​មិនចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​កាលបរិច្ឆេទ ដែល​បានកំណត់​ក្នុង​លិខិត​កោះហៅ​នេះ​ទេ​អ​.​ប​.​ព​.​នឹង​ចេញ​លិខិត​បញ្ជា​ឱ្យចូល​ខ្លួន ដែល​អនុញ្ញាតឱ្យ​មន្ដ្រីនគរបាល​យុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឱ្យចូល​បង្ហាញខ្លួន​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យដឹងថា កន្លងមក​ធ្លាប់​បានចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន១១​នាក់ ឱ្យចូល​ខ្លួន​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ដូចខាងក្រោម​៖
១. ឈ្មោះ ម៉ែន សោភ័ណ ភេទ​ស្រី ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯក​ស​សារ​ក្លែង ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​នៅ​កោះរ៉ុង​
២. ឈ្មោះ ម៉ែន សូលី​ណា ភេទ​ស្រី ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯក​ស​សារ​ក្លែង​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០១៣ រហូតមកដល់​បច្ចុប្បន្ន​។
៣. ឈ្មោះ សុខ មលិកា ភេទ​ស្រី ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯក​ស​សារ​ក្លែង​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០១៣ រហូតមកដល់​បច្ចុប្បន្ន​។
៤. ឈ្មោះ ជា សានី​ន ភេទ​ប្រុស ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯក​ស​សារ​ក្លែង​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០១៣ រហូតមកដល់​បច្ចុប្បន្ន​។
៥. ឈ្មោះ ឡេង ដោក ភេទ​ប្រុស សមគំនិត​ក្នុងការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០១៣ រហូតមកដល់​បច្ចុប្បន្ន​។
៦. ឈ្មោះ ទន់ វិឡា​ម៉ូ​លីន ភេទ​ស្រី ប្រឆាំង​នឹង​អ្នករាជការ​សាធារណ​មាន​ស្ថាន​ទ​ម្ង​​ន់​ទោស​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​
៧. ឈ្មោះ ព្រំ សេង ភេទ​ប្រុស ប្រឆាំង​នឹង​អ្នករាជការ​សាធារណ​មាន​ស្ថាន​ទ​ម្ង​ន់​ទោស​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​
៨. ឈ្មោះ សុខ ចិន្ដា ភេទ​ប្រុស ប្រឆាំង​នឹង​អ្នករាជការ​សាធារណ​មាន​ស្ថាន​ទ​ម្ង​​ន់​ទោស​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​។​
៩. ឈ្មោះ មាស ពិសី ភេទ​ស្រី ប្រឆាំង​នឹង​អ្នករាជការ​សាធារណ​មាន​ស្ថាន​ទ​ម្ង​ន់​ទោស​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​
១០. ឈ្មោះ អ៊ូ មករា ភេទ​ស្រី ប្រឆាំង​នឹង​អ្នករាជការ​សាធារណ​មាន​ស្ថាន​ទ​ម្ង​​ន់​ទោស​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​
១១. ឈ្មោះ អ៊ិន និមល់ ភេទ​ប្រុស ប្រឆាំង​នឹង​អ្នករាជការ​សាធារណ​មាន​ស្ថាន​ទ​ម្ង​ន់​ទោស​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា ដោយ​មូលហេតុ​សាមីខ្លួន​បាន​ព្យាយាម​គេចវេស​ពី​លំនៅឋាន និង​មិន​បានទទួល​លិខិត​កោះ ដូចនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) ធ្វើ​ការចេញលិខិត​កោះហៅ​សាមីខ្លួន​ដែលមាន​ឈ្មោះ​ដូច​បាន​រៀបរាប់​ខាងលើ ឱ្យចូល​ខ្លួន​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង ៨:០០​នាទី​ព្រឹក និង​ធ្វើការ​ជូនដំណឹង​អំពី​ការកោះហៅ​នេះ​ជា​សាធារណៈ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ (https://web.facebook.com/acukhmer) និង​គេហទំព័រ​របស់ អ​.​ប​.​ព​. (http://www.acu.gov.kh)៕
ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner